ព័ត៌មានជាតិ

បិទសន្និបាតបូកសរុបវាយ តម្លៃការងារអប់រំ យុវជន និងកីឡាខេត្តកំពង់ឆ្នាំង ឆ្នាំសិក្សា២០២០-២០២១ និងលើកទិសដៅការងារបន្ត

សន្និបាតបូក សរុបវាយតម្លៃការងារអប់រំ យុវជននិងកីឡាខេត្តកំពង់ ឆ្នាំង ឆ្នាំសិក្សា២០២០- ២០២១ និងលើកទិសដៅការងារបន្ត ត្រូវបានបញ្ចប់និងធ្វើពិធីបិទ បន្ទាប់ពីបានដំណើរការអស់រយៈពេល២ថ្ងៃ ក្រោមអធិបតីភាពលោកស្រ៊ន សំឫទ្ធី អភិបាលរងខេត្តកំពង់ ឆ្នាំង និង លោក ស៊ឹមប្រឹមប្រធានមន្ទីរអប់រំយុវជននិង កីឡាខេត្តកំពង់ឆ្នាំង ព្រមទាំងមានការចូលរួមពីសំណាក់លោក លោកស្រីថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត ។ លោក ស៊ឹម ប្រឹម ប្រធាន មន្ទីរអប់រំយុវជននិងកីឡាខេត្តកំពង់ឆ្នំាង បានឱ្យដឹងថា សន្និបាតនាឆ្នាំនេះ ជាឱកាសដើម្បីបង្កើននូវប្រសិទ្ធភាពនៃការបំពេញការងារនិង គណនេយ្យភាព របស់អ្នកពាក់ព័ន្ធទាំងអស់ តាមរយៈការឆ្លុះបញ្ចាំង និង ពិភាក្សាអំពីវឌ្ឍនភាព បញ្ហាប្រឈម និងដំណោះស្រាយនានា ពាក់ព័ន្ធនឹងការរៀន បង្រៀន ព្រមទាំងការដឹកនាំ គ្រប់គ្រង អប់រំ ទាំងលើទិដ្ឋភាពគោល នយោបាយ និង ទិដ្ឋភាព សម្របសម្រួល និង ការអនុវត្តផ្ទាល់ ជាពិសេសបានធ្វើការពិភាក្សាលើកំណែទម្រង់ គឹ្រះស្ថានបណ្តុះបណ្តាលគ្រូ កំណែ ទម្រង់ការគ្រប់គ្រងសាលា រៀន លើកកម្ពស់វិធីសាស្រ្តបង្រៀន ស្របទៅនឹងបរិបទរៀន និងបង្រៀន ក្នុងសតវត្សរ៍ទី២១និង ការអភិវឌ្ឍន៍ធនធានគ្រូបង្រៀន ។ លោក ស៊្រន សំឫទ្ធី អភិបាលរងខេត្តកំពង់ឆ្នាំង បានសំដែងនូវការកោត សរសើរ និង វាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មន្រ្តីបុគ្គលិកអប់រំគ្រប់លំដាប់ថ្នាក់ដែលបានបំពេញតួនាទីនិងភារកិច្ចយ៉ាងយកចិត្តទុកដាក់ ចំពោះការងាររបស់ខ្លួនប្រកបដោយវិជ្ជាជីវៈ និង គុណធម៌ ។ លោកបានបញ្ជាក់ថា នៅឆ្នាំសិក្សា២០២១-២០២២នេះ ជាឆ្នាំដែលអនុវត្តនូវផែនការយុទ្ធសាស្រ្តវិស័យអប់រំ ២០១៩ -២០២៣ មានគោលនយោបាយអប់រំ២គឺ ធានាការអប់រំប្រកបដោយគុណភាព បរិយាប័ន្ន សមធម៌និង បង្កើតកាលានុវត្តភាព សិក្សាពេញមួយជីវិត សម្រាប់ប្រជាពលរដ្ឋគ្រប់រូប ។ ធានាភាពស័ក្តិសិទ្ធិ នៃភាពជាអ្នក ដឹកនាំនិងគ្រប់គ្រងរបស់មន្រ្តីអប់រំគ្រប់លំដាប់ថ្នាក់ ។ សន្និបាតអប់រំ ពិតជាបានឆ្លុះបញ្ចាំង អំពីបរិបទនៃកំណែទម្រង់វិស័យអប់រំ យុវជន និងកីឡា និងការឆ្លើយតបទៅនឹងយុទ្ធសាស្រ្ត និងកម្មវិធី ស្តារនិងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយនឹងកូវីដ- ១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ២០២១ -២០២៣ ដែលរាជរដ្ឋាភិបាលបានដាក់ ចេញពីវិបត្តិនៃជំងឺកូវីដ១៩ ក្នុងភាពរឹងមាំ និង ការវិល ត្រឡប់ទៅរកមាគ៌ា នៃកំណើននិងការអភិវឌ្ឍន៍សេដ្ឋកិច្ច ដោយចាត់ទុកថា វិស័យអប់រំយុវជននិងកីឡា ជារបស់យើងទាំងអស់គ្នា និង ទាំង អស់គ្នា ដើម្បីការអប់រំ ៕

Leave a Reply

Your email address will not be published. Required fields are marked *