ព័ត៌មានជាតិ

ទីតាំងល្បែងស៊ីសងបញ្ជល់មាន់តាមអនឡាញ(កញ្ចក់ទូរទស្សន៍) នៅភូមិព្រែកដំបូកលើ ឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ចំនួន ៣ទីតាំងនៅក្បែរគ្នា កំពុងបើកដំណើរការយ៉ាងរលូនលេងជារៀងរាល់ថ្ងៃដោយមិនរំខានដល់អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ

ខេត្ដកំពង់ចាម ៖ ទីតាំងល្បែងស៊ីសងបញ្ជល់មាន់តាមអនឡាញ(កញ្ចក់ទូរទស្សន៍) នៅភូមិព្រែកដំបូកលើ ឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ចូលតាមវត្តប្រាសាទវដ្តី ប្រហែល៥០ម៉ែត្រ ដោយមានចំនួន ៣ទីតាំងនៅក្បែរគ្នា បាននឹងកំពុងបើកដំណើរការយ៉ាងរលូនលេងជារៀងរាល់ថ្ងៃដោយមិនរំខានដល់អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាននោះឡើយ។

ប្រភពពីអ្នកចេញចូលលេងល្បែងស៊ីសងមាន់បញ្ជល់តាមអនឡាញ បានប្រាប់អ្នកសារព័ត៌មានយើងថា ចំពោះទីតាំងជល់មាន់ប្រភេទអនឡាញ នេះគឺពួកគាត់ចូលមកលេងមិនដែលឃើញមានអាជ្ញាធរ និងសមត្ថកិច្ចណាចុះបង្ក្រាបទេ ពោលគឺពួកគាត់លេងបានដោយសេរី។

ពលរដ្ឋបានឲ្យដឹងថា ចំពោះទីតាំងជល់មាន់ប្រភេទអនឡាញនេះ ពីមួយថ្ងៃទៅមួយថ្ងៃឃើញមានមនុស្សចេញចូលលេងយ៉ាងច្រើនកុះករពពាក់ពពួនគ្នាដោយមិនខ្លាចញញ្ញើតអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាននោះឡើយ។

ពលរដ្ឋមានការសង្ស័យថា អាជ្ញាធរនឹងសមត្ថកិច្ចពាក់ព័ន្ធត្រូវរ៉ូវគ្នាជាមួយម្ចាស់ទីតាំងអស់ហើយទេដឹងទើប បើកលេងបានយ៉ាងគគ្រឹក​គគ្រេងបែបនេះ។

ពលរដ្ឋលើកឡើងថា ល្បែងស៊ីសងគ្រប់ប្រភេទ ជាឬសគល់នៃបទល្មើសចោរកម្ម លួច ឆក់ ប្លន់ និង កើតករណីហិង្សា ក្នុងគ្រួសារជាដើម ជាហេតុនាំឲ្យប្រជាពលរដ្ឋ មានការព្រួយបារម្មណ៍ភ័យខ្លាច និងភាពអសន្តិសុខ នៅក្នុងសង្គម​ក៏ដូចក្នុងមូលដ្ឋានផងដែរ។

គួរម្លឹកថា​ កន្លងមកសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ធ្លាប់ដាក់បទបញ្ជាឲ្យមន្ត្រីនគរបាល​ពាក់ព័ន្ធ ទូទាំងប្រទេសត្រូវតែបង្ក្រាបរាល់ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ មិនត្រូវមាន​ការយោគយល់ឡើយ ដើម្បីធានា​សុខ​សុវត្ថិភាព​ជូនប្រជាពរដ្ឋ​ ដើម្បីឲ្យស្របតាមគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពទាំង ៧ចំណុចរបស់រាជរដ្ឋាភិបាលដែលដាក់ចេញដោយក្រសួងមហាផ្ទៃ។

ទោះជាយ៉ាងណាក្ដីបងប្អូនប្រជាពលរដ្ឋ សំណូមពរដល់លោក ប៉ាក់ ជាតិ អធិការស្រុកស្រីសន្ធរមេត្តាមានវិធានការបង្ក្រាបនូវល្បែងស៊ីសងបញ្ជល់មាន់ប្រភេទអនឡាញទាំងនេះផង បងប្អូនប្រពលរដ្ឋមានសង្ឃឹមជឿជាក់លើក ឯកឧត្តមអភិបាលខេត្តកំពង់ចាម និងលោកឧត្ដមសេនីយ៍ទោ ស្នងការខេត្ដកំពង់ចាម លោកតែងតែដោះស្រាយរាល់បញ្ហាប្រឈមនានាជូនពលរដ្ឋកន្លងមកពួកគាត់ សង្ឈឹមយ៉ាងមុតមាំថានិងមានចំណាត់ការចំពោះករណីល្បែងស៊ីសងទាំងនេះ ដើម្បីឲ្យស្របតាមគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព។

Leave a Reply

Your email address will not be published. Required fields are marked *