ព័ត៌មានជាតិ

មន្ត្រីខេត្តម្នាក់ ជាម្ចាស់រថយន្ត lexus 570ដែល បុកម៉ូតូរ៉ឺម៉កបណ្ដាលធ្វើរអោយមនុស្សស្លាប់២នាក់

មន្ត្រីខេត្តម្នាក់ ជាម្ចាស់រថយន្ត lexus 570ដែល បុកម៉ូតូរ៉ឺម៉កបណ្ដាលធ្វើរអោយមនុស្សស្លាប់២នាក់

(ត្បូងឃ្មុំ) នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង១២និង១៥នាទីថ្ងៃត្រង់ ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៤៥/១៤៦ ស្ថិតនៅភូមិពោធិស្រុក ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងដោយសារឡានទំនើប Lexs 570 និងម៉ូតូសណ្តោងរ៉ឺម៉ក បណ្តាលឱ្យមនុស្ស២នាក់ស្លាប់ភ្លាមៗនៅហ្នឹងកន្លែងកើតហេតុ។

ប្រភពច្បាស់ការណ៍បានបន្តឱ្យដឹងថា ហេតុការណ៍ខាងលើនេះ បានកើតឡើង រវាងម៉ូតូនិងរថយន្ត បានបើកបរបញ្ច្រាស់ទិសគ្នា ដោយម៉ូតូសណ្តោងរ៉ឺម៉កបើកបរពីជើងទៅត្បូង លុះមកដល់កន្លែងកើតហេតុ បានបត់ឆ្វេងឆ្លងផ្លូវ ធ្វើអោយរថយន្តដែលបើកត្រង់ពីត្បូងទៅជើង បានបើកមកបុកពេញទំហឹងតែម្ដង បណ្តាលឱ្យអ្នកបើកម៉ូតូរ៉ឺម៉កទាំង២នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុតែម្តង ម៉ូតូសណ្តោងរ៉ឺម៉កម៉ាកវ៉េវ (គ្មានអាវ) ពណ៌ខ្មៅ គ្មានស្លាកលេខ បើកបរដោយឈ្មោះ អែម សំអូន (ហៅគោ) ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិស្ទឹងតូច ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ (ស្លាប់នៅនឹងកន្លែងកើតហេតុ) បានឌុបឈ្មោះ ផន ភីន ភេទប្រុស អាយុ១៦ឆ្នាំ នៅរស់ភូមិ-ឃុំជាមួយអ្នកបើកបរ (ស្លាប់នៅកន្លែងកើតហេតុ) ចំណែកអ្នកបើករថយន្តវិញ រត់គេចខ្លួនបាត់ស្រមោល។

មានគេដឹងថារថយន្តម៉ាក LEXUS LX570 ពណ៌ខ្មៅនោះជាឡានលោកធំនៅខេត្ត (មណ្ឌលគិរី)ហើយអ្នកបើកបរមិនទាន់ស្គាល់អត្តសញ្ញាណនោះទេ។

ក្រោយពេលកើតហេតុ សពជនរងគ្រោះទាំង២នាក់ ត្រូវបានជំនាញធ្វើកំណត់ហេតុ រួចប្រគល់សពជនរងគ្រោះអោយក្រុមគ្រួសាយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែករថយន្ត lexus 570 និងម៉ូតូសណ្តោងរ៉ឺម៉ក ត្រូវបានមន្ត្រីជំនាញយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកពញាក្រែកជាបណ្ដោះអាសន្ន ដើម្បីធ្វើការស៊ើបអង្កេត និងស្រាវជ្រាវបន្តទៀត៕

Leave a Reply

Your email address will not be published. Required fields are marked *