ក្រុងដូនកែវផ្ទុះកក្រើកចោរកម្មជាច្រើនករណីបង្កឲ្យប្រជាពលរដ្ឋភ័យខ្លាចព្រោះអសន្តិសុខពេក
(ខេត្តតាកែវ)៖ កក្រើកខ្លាំងត្រឹមតែរយៈពេលប៉ុន្មានថ្ងៃប៉ុណ្ណោះ មានករណីចោរលួចទ្រព្យសម្បត្តិប្រជាជន នៅក្រុងដូនកែវ ទីរួមខេត្តតាកែវជាច្រើនករណីនិងបាត់ទ្រព្យមានតម្លៃជាច្រើនផងដែរ។ ខណៈសមត្ថកិច្ចពុំទាន់បង្រ្កាបក្រុមពួកជនសង្ស័យមិនទាន់បាននៅឡើយទេសូម្បី១ករណី។ករណីទី១៖ម៉ូតូ២គ្រឿងដែលម្ចាស់ទុកនៅក្នុងផ្ទះដោយមានរបងបិទជិត ត្រូវបានចោរ២នាក់ផ្លោះរបងចូលទៅរួចកាត់សោរទ្វារពីខាងក្នុងបន្ទាប់មកលួចយកទៅបាត់អស់ ក្នុងខណៈពេលដែលម្ចាស់ផ្ទះរវល់តែលង់លក់ក្នុងដំណេក។សកម្មភាពនេះបានបង្កឲ្យប្រជាពលរដ្ឋមានការភ័យខ្លាចយ៉ាងខ្លាំង ព្រោះតែអសន្តិសុខពេក ដោយនៅមុនករណីនេះ១ថ្ងៃ ក៏មានសកម្មចោរកាត់សោរចូលលួចម៉ូតូនៅក្នុងផ្ទះមួយកន្លែង លុះពេលម្ចាស់ផ្ទះទាន់ ត្រូវចោរបាញ់គ្រាប់ប៉ុន្តែសំណាងល្អអត់ត្រូវ។សកម្មភាព១យប់ចោរលួចម៉ូតូបាត់អស់២គ្រឿងនោះ បានកើតឡើងកាលពីវេលាចន្លោះម៉ោង១១និង៤៥នាទីដល់ម៉ោង២និង៤៥នាទីយប់រំលងអាធ្រាត្រថ្ងៃទី៨ ឈានចូលថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២ នៅនៅភូមិថ្នល់បែក សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ។ម៉ូតូដែលត្រូវចោរលួចយកទៅបាត់នោះ១គ្រឿងម៉ាកHonda Scopy ពណ៌ផ្កាឈូកស៊េរីឆ្នាំ២០១៥ ពាក់ស្លាកលេខ តាកែវ 1K-3165 និង១គ្រឿងទៀតម៉ាក Honda Dream C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ2020 ពាក់ស្លាកលេខ តាកែវ1R -3035។ដែលជាកម្មសិទ្ធិរបស់លោក វេជ្ជបណ្ឌិត ឃឹម ធូ គ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកខេត្តតាកែវ និងលោកស្រីសុខ តុញ ប្រធានផ្នែកសម្ភព បម្រើការងារនៅមន្ទីរពេទ្យបង្អែកខេត្តតាកែវ។មានទីលំនៅបច្ចប្បន្ន ភូមិថ្នល់បែក សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ។តាមប្រភពពពីកន្លែងកើតហេតុបានប្រាប់ឲ្យបណ្ដាញព័ត៌មាន ដឹងថា នៅវេលាយប់ថ្ងៃកើតហេតុគាត់បានទុកម៉ូតូទាំង២គ្រឿងនៅក្នុងផ្ទះដែលមានរបងបិទជិតនិងបានចាក់សោរទ្វារត្រឹមត្រូវ បន្ទាប់មកក៏បានចូលដេកលង់លក់រហូតដល់ភ្លឺទើបដឹងថាបាត់ម៉ូតូ។បន្ទាប់មកបានឆែកកាមេរ៉ាសុវត្ថិភាពមើល បានឃើញចោរមានគ្នា២នាក់ជិះម៉ូតូទៅឈប់នៅជិតផ្ទះកើតហេតុ បន្ទាប់មកផ្លោះរបងចូលទៅកាត់សោរទ្វារផ្ទះពីខាងក្នុង រួចធ្វើសកម្មភាពលួច ម៉ូត។ប្រភពដដែលបានប្រាប់ឲ្យដឹងបន្តទៀតថា ដោយនៅវេលាម៉ោង១១និង៤៥នាទីយប់ថ្ងៃទី៨ ខែវិច្ឆិកា ចោរបានលួចយកម៉ូតូ១គ្រឿងម៉ាកហុងដាស្កូបពីបានសម្រេចរួចជិះយកទៅដោយបាត់។លុះដល់វេលាម៉ោង២និង៤៥នាទីឈានចូលថ្ងៃទី៩ ខែវិច្ឆិកា គឺចន្លោះពេលត្រឹមតែ២ម៉ោងប៉ុណ្ណោះចោរដដែលបានត្រឡប់ទៅផ្ទះដដែលនោះម្ដងទៀត រួចលួចយកម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ បានសម្រេច១គ្រឿងទៀតនិងបានគេចខ្លួនទៅបាត់ដោយសុវត្ថិភាព។ទាក់ទងទៅនិងអំពើចោរកម្មនោះម្ចាស់ផ្ទះបានស្នើរសុំឲ្យសមត្ថកិច្ចខេត្តតាកែវមេត្តាជួយធ្វើការស្រាវជ្រាវរកម៉ូតរបស់គាត់មកវិញផង ព្រមទាំងជួយវែកមុខរកក្រុមចោរខាងលើនោះយកមកផ្ដន្ទាទោសតាមច្បាប់ផង។ដោយឡែកករណីទី២៖កាលវេលាម៉ោង ៩: ០៤ នាទីព្រឹក ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ នៅចំណុចភូមិត្រពាំងសាលា សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ មានម៉ូតូមួយគ្រឿងមានគ្នា ៤ អ្នកមកក្រវ៉ែលផ្ទះរបស់ប្រជាពលរដ្ឋដែលជាអាជីវករលក់ដូ នៅក្រុងដូនកែវ ចោរកម្មលួចសឹងរាល់ថ្ងៃ អ្នកស្រុកកំពុងភ័យខ្លាច បញ្ហាអសន្តិសុខ នៅទីរួមខេត្តតាកែ។ករណីទី៤៖នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២នេះ វេលាម៉ោង ២: ១៤ ទៀបភ្លឺ នៅចំណុចភូមិត្រាំសង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ មានចោបានចូលលួចម៉ូតូ តែត្រូវបានម្ចាស់ផ្ទះងេីបទាន់ស្រែក ។ករណីទី៤៖វេលាម៉ោង៣ទៀបភ្លឺ ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២២នេះ នៅផ្ទះមួយស្ថិតនៅក្នុងភូមិត្រពាំងសាលា សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ។ មានចោរ២នាក់ បានឡើងលបចូលទៅធ្វើសកម្មភាពកាត់សោរទ្វារផ្ទះមួយកន្លែងលួចយកម៉ូតូ១គ្រឿង ប៉ុន្តែត្រូវម្ចាស់ទាន់ស្រែកឆោឡោក្រុមចោរក៏បសនបាញ់២គ្រាប់តែសំណាងល្អអត់ត្រូវ។ តាមប្រភពពីប្រជាពលរដ្ឋបានប្រាប់ថា ម៉ូតូខាងលើម៉ាក Mslaz មួយគ្រឿង ស៊េរីឆ្នាំ២០១៨ ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ1HG 3976 ជាកម្មសិទ្ធិរបស់ឈ្មោះ ហ៊ន រ៉ាយុ ភេទប្រុស អាយុ២២ឆ្នាំ រស់នៅទីតាំងកើតហេតុខាងលើ។នៅយប់កើតហេតុម្ចាស់បានទុកម៉ូតូនៅក្នុងផ្ទះ ហើយក្រុមចោរក៏បានកាត់សោរទ្វារចូលលួចបានរួចអូសបណ្តើរម៉ូតូចេញសំដៅទៅផ្លូវជាតិ ពេលនោះម្ចាស់បានភ្ញាក់ពីដំណេកឃើញទាន់ក៏ស្រែកថា «ចោរៗ» ។ប្រភពដដែលបានបញ្ជាក់ប្រាប់ថា ពេលនោះចោរទាំងពីនាក់ក៏បានដកកាំភ្លើ.ងខ្លី មិនស្គាល់ម៉ាក បាញ់ចំនួន២គ្រា.ប់ តែមិនបានត្រូវជនរងគ្រោះនោះឡើយ។ ស្របពេលនោះ ក្រុមចោរក៏បានបញ្ឆេះម៉ូតូដែលលួចបានអត់ឆេះ ក៏ផ្តួលម៉ូតូចោល រួចរត់ឡើងម៉ូតូ១គ្រឿងទៀតមិនស្គាល់ម៉ាក ជិះគេចខ្លួនបាត់ដោយសុវត្ថិភាព។រោយពេលកើតហេតុ សមត្ថកិច្ចបានចុះដល់កន្លែងកើតហេតុ និងរកឃើញវត្ថុតាងមានបង់កាំភ្លើ.ង១ មានគ្រាប់កាំភ្លើ.ងចំនួន៤គ្រា.ប់ សំបកកន្ទុះ២ និងស្បែកជើង១គូរផងដែរបន្ទាប់ពីមានភាពអសន្តិសុខខ្លាំងបែបនេះបានបង្កឲ្យប្រជាពលរដ្ឋមានការភ័យខ្លាចខ្លាំងណាស់និងបានសំណូមពេលដល់សមត្ថកិច្ចមូលដ្ឋានខាងលើគួរតែមានវិធានការធ្វើយ៉ាងណាលុបបំបាត់ឲ្យបាននូវអំពើចោរកម្មលួច ឆក់ ប្លន់ ឲ្យបានផងដើម្បីឲ្យពួកគាត់មានទំនុកចិត្តនិងភាពកក់ក្ដៅ៕