ព័ត៌មានជាតិ

វេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តរតនគិរី អាណត្តិទី៣ នៅស្រុកវើនសៃ

ថ្លែងនៅក្នុងវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តរតនគិរីអាណត្តិទី៣ នៅក្នុងបរិវេណវត្តបានហ្វាំង ភូមិហ្វាំង ឃុំប៉ុង ស្រុកវើនសៃ នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកាធ្ឆ្នាំ២០២២នេះ ឯកឧត្តម ណាប់ ប៊ុនហេងប្រធានក្រុមប្រឹក្សាខេត្តរតនគិរី បានបញ្ជាក់ប្រាប់ ទៅកាន់ប្រជាពលរដ្ឋចូលរួមជិត២០០នាក់ថា គោលបំណងរបស់

 

វេទិការនេះ គឺធ្វើឡើងដើម្បីផ្សព្វផ្សាយអំពីតួនាទី ភារកិច្ចរបស់ក្រុមប្រឹក្សា និងគណៈអភិបាលខេត្ត ព្រមទាំងលទ្ធផលសំខាន់ៗ ដែលរដ្ឋបាលខេត្តទទួលបាន តាមរយៈការអនុវត្តនូវសកម្មភាពនានាបណ្តាឆ្នាំកន្លងមក និងធ្វើការពិភាក្សា ពិគ្រោះយោបល់ ជាមួយបងប្អូនប្រជាពលរដ្ឋ ដើម្បីរកនូវបញ្ហាអាទិភាព សម្រាប់រដ្ឋបាលខេត្តយកទៅធ្វើការពិចារណាដោះស្រាយ និងបន្តអនុវត្ត ដើម្បីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋាន ភូមិ ឃុំ ស្រុក ឱ្យកាន់តែល្អប្រសើរឡើង ។

 

ក្នុងឱកាសនោះដែរ ឯកឧត្តម ណាប់ ប៊ុនហេង ក៏បានលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋ និងអ្នកចូលរួមទាំងអស់សូមចូលរួមលើកឡើងនូវទុក្ខកង្វល់ បញ្ហាប្រឈម និងសំណូមពរនានា ក្នុងវេទិការនេះឱ្យបានច្រើន ពីព្រោះប្រជាពលរដ្ឋគ្រប់រូប មានសិទ្ធិស្មើៗគ្នា ក្នុងការបញ្ចេញមតិយោបល់តាមរយៈការនិយាយ ផ្ទាល់មាត់ និងការសរសេរលើក្រដាស ហើយក្រុមប្រឹក្សាខេត្ត នឹងធ្វើការប្រមូលនូវរាល់មតិយោបល់ បញ្ហាប្រឈម និងសំណូមពរទាំងនោះ មកធ្វើការពិភាក្សាបកស្រាយបំភ្លឺឱ្យបានច្បាស់លាស់ ប្រកបដោយតម្លាភាព នឹងឈានទៅរកការដោះស្រាយជូនបានចំគោលដៅ មានប្រសិទ្ធិភាព និងទាន់ពេលវេលា។

 

សូមជំរាបថានៅក្នុងវេទិការនេះមានសំណូមពរ

 

របស់ប្រជាពលរដ្ឋភាគច្រើនបានសំណូមពរ ឱ្យមន្ដ្រីជំនាញធ្វើការបកស្រាយមានដូចជា៖ បញ្ហាផ្លូវលំក្នុងស្រុកមិនទាន់បានស្អាតល្អ, ស្ពានឆ្លងទន្លេសេសាន្ត,បញ្ហាស្ពានឆ្លងអូរឡាឡៃ,បញ្ហាកង្វះសាលារៀននៅភូមិប៉ាកាឡាន់,បញ្ហាអត្តសញ្ញាណប័ណ្ណ

 

ហួសសុពលភាព,បញ្ហាកង្វះមណ្ឌលសុខភាពនិងអគ្គីសនីនៅភូមិបាក់គែ,បញ្ហាអត់អគ្គីសនីប្រើប្រាស់នៅភូមិវើនហយ,បញ្ហាដីធ្លីរបស់ប្រជាពលរដ្ឋពាក់ព័ន្ធនឹងដីក្រុមហ៊ុន។ហើយបញ្ហាទាំងនេះត្រូវបានតំណាងមន្ទីរវិស័យពាក់ព័ន្ធ បានឡើងធ្វើការពន្យល់បកស្រាយ និងធ្វើការដោះស្រាយឱ្យបានទាន់ពេលវេលាផងដែរ។

 

ប្រសាសន៍ក្នុងវេទិការនេះផងដែរ ឯកឧត្តម វ៉ាន់ សោភា អភិបាលរងខេត្តរតនគិរី ក៏បានថ្លែងអំណរគុណចំពោះវត្តមានឯកឧត្តម លោកជំទាវ លោក លោកស្រី មន្ត្រីរាជការ សមាជិក សមាជិការនៃអង្គវេទិការ និងប្រជាពលរដ្ឋទាំងមូលដែលបានចូលរួមក្នុងវេទិការនេះ ពិតជាបានបង្ហាញឲ្យឃើញពីការប្តេជ្ញាចិត្តចូលរួមសហការយ៉ាងខ្លាំងក្លានៅក្នុងដំណើរការ នៃការគាំទ្រ និងជំរុញការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ស្របតាមក្របខ័ណ្ឌ យុទ្ធសាស្ត្រ ស្តីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ឲ្យកាន់តែទទួលបានលទ្ធផលជោគជ័យថ្មីៗថែមទៀត បម្រើឱ្យសេចក្តីត្រូវការពិតប្រាកដរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន៕

Leave a Reply

Your email address will not be published. Required fields are marked *