ព័ត៌មានជាតិ

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន អញ្ជើញជាអធិបតី សិក្ខាសាលាសី្តពី បរិវត្កកម្ម ឌីជីថល

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន លោកជំទាវសាស្រ្តចារ្យឱសថបណ្ឌិត ខៀវ ទេពរង្ស៊ី កាញារីទ្ធ ប្រធានកិត្តិយសនៃសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍សាខាក្រសួងព័ត៌មាន អញ្ជើញជាអធិបតី សិក្ខាសាលាសី្តពី បរិវត្កកម្ម ឌីជីថល ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ នាទីស្តីការក្រសួងព័ត៌មាន ។

សិក្ខាកាមចូលរួមចំនួន១២៣ រូប ជានារី ហើយសិក្ខាសាលាស្តីពី ”បរិវត្តកម្មឌីជីថល“ ធ្វើឡើងក្នុងគោលបំណងលើកកម្ពស់ស្មារតី បង្កើនសមត្ថភាពយល់ដឹងជូនដល់សមាជិកាទាំងអស់ និងបង្ហាញពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំនៃក្រសួងព័ត៌ មាន ទាក់ទងទៅនឹងការប្រើប្រាស់បច្ចេកវិទ្យា ៕

Leave a Reply

Your email address will not be published. Required fields are marked *