ព័ត៌មានជាតិ

សម្តេចវិបុលសេនាភក្តី សាយ ឈុំ អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ទីស្នាក់ការគណបក្ស ប្រជាជនកម្ពុជាខេត្តព្រះសីហនុ

ស្នាក់ការគណបក្សនេះ ជាមរតកសម្រាប់អ្នកបន្តវេនថ្ងៃក្រោយ និងធ្វើជាគំរូ និងជានិមិត្តរូបសម្រាប់កូនចៅជំនាន់ក្រោយ។ ចំពោះតួនាទី មុខងា រចនាសម្ព័ន្ធ ភារកិច្ចរបស់ស្នាក់ការគណ បក្សខេត្ត ជាកន្លែងជួបជុំប្រចាំថ្ងៃរបស់មន្ត្រីសមាជិកធ្វើការផ្លាស់ប្តូរយោបល់ ជាសេនាធិការទទួលខុសត្រូវកសាងកម្លាំងគាំទ្រគណបក្ស ចលនាមហាជន ការងារ ហិរញ្ញវត្ថុ ការងារសរុបពត៌មាន និងផ្តល់ពត៌មាន ។ល។ រក្សាឯកសារនៅថ្នាក់ខេត្ត និងថ្នាក់កណ្តាល រៀបចំកម្មវិធីខ្លឹមសារបំរើឱ្យការប្រជុំគណ:អចិន្ត្រៃ គ្រប់គ្រងសភាពការ ទទួលរបាយការពីបណ្តាផ្នែក ដើម្បីរាយការជូនគណ:អចិន្ត្រៃ ឬគណបក្សខេត្ត។ ផ្សព្វផ្សាយដល់គណបក្សថ្នាក់ក្រោម ធ្វើទំនាក់ទំនងត្រួតពិនិត្យ ចាត់តាំងគ្រប់គ្រងពង្រឹងខ្សែរយៈគណបក្ស ធានាបានបរិមាណ និងគុណភាព យកចិត្តទុកដាក់កសាងសមាជិករបស់គណបក្ស និងគិតគូរទាក់ ទាញសមាជិកដទៃ ឬសមាជិកអង្គការសមាគមន៍ទាំងឡាយ តាមដានត្រួតពិនិត្យជាប្រចាំនូវសមា ជិកសំខាន់ទាំងក្នុងបក្ស ដើម្បីទប់ស្កាត់ឱ្យបានទាន់ ពេលវេលា លើកទឹកចិត្តអនុវត្តកាន់តែល្អថែមទៀត ទប់ស្កាត់ទង្វើណាដែលមានភាពវិជ្ជមានដល់គណបក្សខេត្ត។ ត្រូវសហការល្អជាមួយសមាជិកដែលរងគ្រោះដោយអំពើអយុត្តិធម៌ណាមួយពិសេសចូលរួមដោះស្រាយពាក្យបណ្តឹងតវ៉ា គ្រប់គ្រងទ្រព្យសម្បត្តិគណបក្ស ការធ្វើអាជីវកម្ម ស្របច្បាប់ប្រមូលថវិកាបំរើគណបក្សជាដើម។ ក្នុងឱកាសនោះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានធ្វើការអំពាវនាវឱ្យ សមាជិកទាំងអស់ត្រូវទៅពិនិត្យបញ្ជីឈ្មោះបោះឆ្នោត និងចុះឈ្មោះបោះ ឆ្នោតឱ្យបានគ្រប់គ្នា ដើម្បីត្រៀបចូលរួមបោះឆ្នោត សកលនៅឆ្នាំ២០២៣ខាងមុខ ៕

Leave a Reply

Your email address will not be published. Required fields are marked *