ស្ទឹងត្រែង ខែ១២. ឆ្នាំ២០២២ ត្រង់ចំណុចមាត់ទន្លេ សេសាន ស្ថិតនៅក្នុងភូមិ ក្បាលរមាសថ្មី ឃុំ ក្បាលរមាស់ ស្រុក សេសាន ខេត្តស្ទឹងត្រែង។
ប្រភពព័ត៌មាន ពីប្រជាពលរដ្ឋ ដែលរស់នៅក្បែរនោះបានប្រាប់ឲ្យសារព័ត៌មានយើងដឹងថាមាន ប្រជាពលរដ្ឋ ប្រមាណជាង១០០ គ្រួសារនាំគ្នាសង់ខ្ទមលើដីចំណីទន្លេ ដោយគ្មានលិខិតបញ្ជាក់
ពីរអាជ្ញាធរណាឡើយ។
ប្រជាពលរដ្ឋបានបន្តទៀតថាបងប្អូនដែលរស់នៅទីនោះបែបអានាធិបតេយ្យ ហើយខ្វះភាពអនាម័យខ្លាំងណាស់់ ជាពិសេសគឺចោលសំរាម ក្នុងទឹកធ្វើឲ្យសោភ័ណភាពទឹកទន្លេសេសានធ្លាក់ចុះយ៉ាងខ្លាំង ហើយទឹកនៅទីនោះប្រែប្រួលខុសពីធម្មតា ព្រោះតែខ្វះភាពអនាម័យបានបង្កឲ្យប្រជាពលរដ្ឋរាបសិបនាក់រស់នៅ តាមដងទន្លេសេសានរងគ្រោះតែភាពកខ្វក់របស់ពួកគាត់។
ប្រភពព័ត៌មានច្បាស់ការណ៍មួយបានបញ្ជាក់ថា ខែទឹកឡើង រឺក៏ខែធ្លាក់ភ្លៀងវិញ នៅតាមផ្លូវដើរ ហើយនៅក្រោមខ្ទមរបស់ពួកគាត់សុទ្ធតែសំរាមអណ្តាតពាសពេញផ្ទៃទឹកនៅតំបន់នោះ ហើយនៅតាមមាត់ទឹកវិញសុទ្ធតែដង្កូវគួរឲ្យរអើមយ៉ាងណាស់។
ប្រជាពលរដ្ឋជាច្រើន សូនសំណូមពរ ដល់អាជ្ញាធរមូលដ្ឋាន គ្រប់ជាន់ថ្នាក់ ជាពិសេសឯកឧត្តម អភិបាលនៃគណៈអភិបាលខេត្ត ស្ទឹងត្រែង មេត្តាជួយស្រោចស្រង់ ទន្លេសេសាន ឲ្យមានភាពស្រស់ស្អាតឡើងវិញផង ។
ហើយសូមសំណូមពរទៅដល់លោកប្រធានមន្ទីរ បរិស្ថានខេត្តមេត្តាជួយទប់ស្កាត់ភាពកខ្វក់នេះផង។
សំណូមពរដល់នាយខណ្ឌជលផលដែលគ្រប់គ្រងតំបន់លិចទឹកនោះ ជួយពិនិត្យមើលផង។
បើសិនជា អាជ្ញាធរមូលដ្ឋាន នូវតែបណ្ដែតបណ្ដោយតទៅទៀតភាពកខ្វក់និងអណ្ដែតពាសពេញផ្ទៃទន្លេសេសានជាក់ជាពំខានឡើយ។
ព័ត៌មាន និង កែរសម្រួលដោយលោក ចាន់ ផែនឌីន