ព័ត៌មានជាតិ

ក្រសួងទេសចរណ៍ព្យាករណ៍ថា សម្រាប់ពេញមួយឆ្នាំ២០២២នេះ កម្ពុជា នឹងទទួលបានភ្ញៀវទេសចរជាតិប្រមាណ ១៣លាននាក់

ក្រសួងទេសចរណ៍ព្យាករណ៍ថា សម្រាប់ពេញមួយឆ្នាំ២០២២នេះ កម្ពុជា នឹងទទួលបានភ្ញៀវទេសចរជាតិប្រមាណ ១៣លាននាក់

ក្រសួងទេសចរណ៍បានធ្វើការព្យាករណ៍ថា សម្រាប់មួយពេញឆ្នាំ២០២២នេះ កម្ពុជានឹងទទួលបានភ្ញៀវទេសចរជាតិប្រមាណ ១៣លាននាក់ លើសពីផែនការដែលបានកំណត់ ក្នុងផែនទីចង្អុលផ្លូវស្តីពីការស្តារ និងលើកស្ទួយវិស័យទេសចរណ៍ក្នុង និងក្រោយដំណាក់កាលវិបត្តិជំងឺកូវីដ-១៩ ខណៈដែលភ្ញៀវទេសចរអន្តរជាតិ នឹងកើនឡើងដល់២.២លាននាក់ ក្នុងឆ្នាំ២០២២នេះ។

បើយោងតាមរបាយការណ៍ពីក្រសួងទេសចរណ៍បានបង្ហាញថា សម្រាប់រយៈពេល១១ខែ ឆ្នាំ២០២២នេះ កម្ពុជាទទួលបានភ្ញៀវទេសចរជាតិចំនួនប្រមាណ១១លាននាក់ និងភ្ញៀវអន្តរជាតិជិត២លាននាក់។

ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានគូសបញ្ជាក់ថា គិតចាប់ពីថ្ងៃទី១៩-២៥ ខែធ្នូ ឆ្នាំ២០២២ នៅទូទាំងប្រទេស ទទួលបានភ្ញៀវទេសចរសរុបប្រមាណ ៤៣ម៉ឺននាក់ ក្នុងនោះភ្ញៀវជាតិមានប្រមាណ ៤០ម៉ឺននាក់ និងភ្ញៀវបរទេសមានប្រមាណ៣ម៉ឺន៦ពាន់នាក់។ឯកឧត្តមរដ្ឋមន្ត្រីបានបន្តថា វិស័យឯកជនបន្តមានសុទិដ្ឋិនិយមសម្រាប់ចរន្តភ្ញៀវទេសចរនាចុងឆ្នាំ២០២២នេះ ពិសេសការត្រៀមទទួលភ្ញៀវទេសចរសម្រាប់ពិធីបុណ្យឆ្លងឆ្នាំសាកល (Countdown) នៅចុងសប្តាហ៍នេះ។

ជាមួយគ្នានេះ រដ្ឋបាលរាជធានី-ខេត្តបាននិងកំពុងរៀបចំតុបតែងលម្អក្នុងមូលដ្ឋានរបស់ខ្លួន រួមជាមួយការរៀបចំកម្សាន្តសប្បាយនានា ដូចជាការប្រគំតន្រី និងការបាញ់កាំជ្រួចអបអរសាទរជាដើម។ ទន្ទឹមនេះ ក្រសួងទេសចរណ៍ ក៏បានដាក់ចេញសារាចរពង្រឹងគុណភាពផលិតផលទេសចរណ៍ និងការគ្រប់គ្រងចរន្តភ្ញៀវទេសចរនាឱកាសពិធីបុណ្យឆ្លងឆ្នាំសកលនេះផងដែរ៕

Share this post

About the author

Leave a Reply

Your email address will not be published. Required fields are marked *