ព័ត៌មានជាតិ

រតនគិរី ថ្ងៃទី២៦ ខែ១២ ឆ្នាំ២០២២ មានក្រុមឈ្មួញយ៉ាងសកម្ម កាប់បំផ្លាញ់ព្រៃឈើរាប់រយរាប់ពាន់ហិចតា តើ ឯកឧត្តម អភិបាល……..

រតនគិរី ថ្ងៃទី២៦ ខែ១២ ឆ្នាំ២០២២ មានក្រុមឈ្មួញយ៉ាងសកម្ម កាប់បំផ្លាញ់ព្រៃឈើរាប់រយរាប់ពាន់ហិចតា តើ ឯកឧត្តម អភិបាល……..

រតនគិរី ថ្ងៃទី២៦ ខែ១២ ឆ្នាំ២០២២
មានក្រុមឈ្មួញយ៉ាងសកម្ម កាប់បំផ្លាញ់ព្រៃឈើរាប់រយរាប់ពាន់ហិចតា តើ ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្តរតនគិរី មានទទួលជ្រាបដែរទេនូវទុក្ខកង្វល់របស់ប្រជាពលរដ្ឋនេះ?
ប្រភពព័ត៌មាន ពីរប្រជាពលរដ្ឋ បានប្រាប់ឲ្យអ្នកសារព័ត៌មាន យើងខ្ញុំដឹងថា សព្វថ្ងៃនេះ មានមេឈ្មួញម្នាក់ដែលសកម្មបំផុតក្នុងការប្រមូលប្រជាពលរដ្ឋក្នុងភូមិចូលទៅកាប់បំផ្លាញ់ព្រៃឈើឲ្យខ្លួនបានយ៉ាងរលូន។ មាន ឈ្មោះ ថា សុត អែង រស់នៅក្នុងភូមិ ហាត់ប៉ក់ ឃុំ ហាត់ប៉ក់ ស្រុក វើនសៃ ខេត្តរតនគិរី ។ ចំណុចចុងអូរតនព្រុំប្រទល់ ឃុំ ហាត់ប៉ក់ ស្ថិតនៅក្នុង ភូមិ តឺន ឃុំ តឺន រហូតដល់ ឃុំ ត្រពាំងច្រេស ស្រុក កូនមុំ ចំណុចត្រពាំងកាភេម។
ប្រជាពលរដ្ឋជាច្រើន បានបន្តថា កូនចៅជំនាន់ក្រោយរកតែឈើសាងសង់ខ្ទមស្រែមិនបានផង។
ប្រជាពលរដ្ឋ សូមសំណូមពរ សូម ឯកឧត្តម មេត្តាជួយចាត់វិធានការក្ដៅ ចំពោះឧក្រិដ្ឋកម្មកាប់ផ្លាញ់ព្រៃឈើនេះ ឲ្យទទួលទណ្ឌកម្មសមនិងទង្វើដែលខ្លួនបានសាង។
ហើយដើមឈើដែលកាប់ហើយនោះសូមឲ្យបង់ពន្ធចូលរដ្ឋផង។
សារព័ត៌មានយើងខ្ញុំ នៅតែឆ្ងល់ថាហេតុអី គេបំផ្លិចបំផ្លាញព្រៃឈើរាប់ពាន់ហិកតាហេតុអ្វីបានជាអាជ្ញាធរមិនដឹង រឺដឹងច្បាស់ហើយធ្វើពើជា មិនដឹង តើអាជ្ញាធរមានឆន្ទះទប់ស្កាត់ រឺមួយមានឆន្ទះចូលរួមបំផ្លិចបំផ្លាញនិងគេដែរបើដូច្នេះ តើរាជរដ្ឋាភិបាលសង្ឃឹមលើអ្វីទៅ?
ដោយ លោក ចាន់ ផែនឌីន អ្នកយកព័ត៌មានភូមិភាគឥសាន។

Share this post

About the author

Leave a Reply

Your email address will not be published. Required fields are marked *