ព្រៃឡង់កំពង់តែត្រូវមេឈ្មួញចាស់វស្សាម្នាក់បំផ្លិចបំផ្លាញនិងដឹកជញ្ជូនឈើយ៉ាងអនាធិបតេយ្យ។
ក្រចេះ នៅថ្ងៃទី២៩, ខែមករា ឆ្នាំ២០២៣
នៅត្រង់ចំណុច ស្រែផ្នី ស្ថិតនៅក្នុង ភូមិសាស្រ្ត
ភូមិយាវ ឃរំ សំបូរ ស្រុក សំបូរ ខេត្តក្រចេះ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យអ្នកសារព័ត៌មានយើងខ្ញុំដឹងថា កាដឹកជញ្ជូនឈើ
ចេញពីដែនជម្រកសត្វព្រៃ ព្រៃឡង់ជារៀងរាល់រាល់ថ្ងៃ មួយខែទល់មួយខែមិនដែលខានមួយថ្ងៃណាឡើយ ជាក់ស្តែងដូចនៅថ្ងៃទី២៩ ខែ មករា ឆ្នាំ២០២៣ ដឹកឈើតាមរថយន្តកែច្នៃធំៗ នេះក្នុងមួយថ្ងៃស្មើនឹង២៧គ្រឿងដូចនៅក្នុងរូបភាពនេះ។ ប្រជាពលរដ្ឋបានបន្តទៀតថា មេឈ្មួញដុះស្លែ ម្នាក់នោះមានឈ្មោះថា ពែក រស់នៅក្នុង
ភូមិ ខ្ពបតាងួន ឃុំ ខ្ពបតាងួន ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។
តើលោក អភិបាលនៃគណៈអភិបាលស្រុកសំបូរ
មានឆន្ទះចូលរួមទប់ស្កាត់ រឺមួយមានឆន្ទះចូលរួមកាប់បំផ្លាញ់ជាមួយមេឈ្មួញចាស់វស្សារូបនោះ?
ប្រជាពលរដ្ឋជាច្រើនបាន សូមសំណូមពរទៅ លោក វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ មេត្តាជួយស្រោចស្រង់ និងសង្រ្គោះព្រៃឡង់ផង បើឯកឧត្តម នៅតែមិនអើពើបែបនេះព្រៃឡង់និងត្រូវរលាយជាក់ជាមិនខានឡើយ
បើដូច្នេះមែននោះតើកូនចៅជំនាន់ក្រោយសង្ឃឹមលើអ្វីទៅ?
បើសមត្ថកិច្ចពាក់ព័ន្ធក្រោមបញ្ជាការឯកភពខេត្តរបស់ ឯកឧត្តម ប្រហែលត្រូវថ្នាំងពុលគេហើយ
បានជាស្ពឹកស្រពន់ទន់ដៃជើងអស់់ហើយបានជា
គ្មានពេលទៅបង្រ្កាបរថយន្តកែច្នៃដឹកជញ្ជូនឈើខុសច្បាប់ទាំងនោះ សូម ឯកឧត្តមមេត្តាជួយអន្តរាគមន៍ ហើយមានវិធានការទប់ស្កាត់ចំពោះមេឈ្មួញដុះស្លែម្នាក់នោះផងទៀន៕