ព័ត៌មានជាតិ

ក្រសួងអប់រំ មិនអនុញ្ញាតឱ្យលេងបាញ់ទឹក លាបម្សៅ តែឱ្យលេងល្បែងប្រជាប្រិយខ្មែរ

ក្រសួងអប់រំ មិនអនុញ្ញាតឱ្យលេងបាញ់ទឹក លាបម្សៅ តែឱ្យលេងល្បែងប្រជាប្រិយខ្មែរ

ក្រសួងអប់រំយុវជន និងកីឡា បានប្រកាស មិនអនុញ្ញាតឱ្យសិស្សានុសិស្សនៅ គ្រឹះស្ថានសិក្សារបស់រដ្ឋ និងឯកជនទាំងអស់ លេងបាញ់ទឹក លាបម្សៅ នៅក្នុងបរិវេណ សាលារៀននោះទេ ប៉ុន្តែ ឱ្យលេងល្បែងប្រជាប្រិយខ្មែរ។

ការប្រកាសនេះខណៈដែលក្រសួងអប់រំបានឱ្យគ្រឹះស្ថានសាធារណៈ និងឯកជនទាំង អស់នាំគ្នារៀបចំការលេងល្បែង និងរបាំប្រជាប្រិយខ្មែរ ក្នុងឱកាសត្រៀមអបអរសាទរ និងថ្ងៃ ប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន។ យោងតាមចេញសេចក្ដីណែនាំ ស្តីពីការលេងល្បែង និងរបាំប្រជាប្រិយខ្មែរ ក្នុងឱកាសត្រៀម អបអរសាទរ និងថ្ងៃប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ នៅតាមគ្រឹះស្ថានសិក្សា សាធារណៈ និងឯកជនរបស់ឯកឧត្តមហង់ ជួនណារ៉ុនរដ្ឋមន្ត្រី ក្រសួងអប់រំយុវ ជននិងកីឡាកាលពីថ្ងៃ ទី១៥មីនាក្រសួងបានលើកឡើងថាដើម្បីចូលរួមអភិរក្ស និងលើក កម្ពស់វប្បធម៌ ដូចជាជំនឿ ទំនៀមទម្លាប់ ប្រពៃណីជាតិខ្មែរឱ្យបានគង់វង្ស និងរីកចម្រើន ព្រមទាំងចៀ សវាងគ្រោះថ្នាក់ផ្សេងៗ

ឯកឧត្តមរដ្ឋមន្ត្រីបានឡើងថា នៅក្នុងឱកាសត្រៀមអបអរសាទរ និងថ្ងៃប្រារព្ធពីធី បុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរសូមធ្វើការណែ នាំដល់គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន បង្កលក្ខណៈឱ្យប្អូនៗកុមារ សិស្សានុសិស្ស និងយុវជនយើង លេងល្បែង និងរបាំប្រជា ប្រិយខ្មែរនៅមុន និងក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិ ដូចជារបាំរាំវង់ រាំក្បាច់ សារ៉ាវ៉ាន់ របាំត្រុដិ។ល។ និងល្បែងប្រជាប្រិយ ខ្មែរមួយចំនួន ដូចជាល្បែងបោះអង្គញ់ ចោលឈូង ដណ្តើមស្លឹកឈើទាញព្រ័ត្រជាដើម។

ឯកឧត្តមបានស្នើឱ្យ លោកគ្រូអ្នកគ្រូ ក្រុមប្រឹក្សាកុមារ ក្រុមប្រឹក្សាយុវជន ជួយជំរុញ លើកទឹកចិត្ត និងសម្របសម្រួលឱ្យប្អូនៗកុមារ សិស្សានុសិស្ស និងយុវជន លេងល្បែង និងរបាំប្រជាប្រិយខ្មែរទាំងឡាយ ដូចក្នុងចំណុចទីមួយ ប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាព។

ជាមួយគ្នានោះដែរ រដ្ឋមន្ត្រីក្រសួងអប់រំ ក៏បានប្រកាស ហាមឃាត់ និងទប់ស្កាត់រាល់ ល្បែងទាំងឡាយណា ដែលមិនមែនជាល្បែង ឬរបាំប្រជាប្រិយខ្មែរ និងល្បែងមួយ ចំនួនដែល ប្រឈមនឹងហានិភ័យ អសុវត្ថិភាព និងគ្រោះថ្នាក់ ដូចជាដុត ឬបាញ់ផាវ បាញ់ទឹក ជះទឹក លាបម្សៅ។ល។

ឯកឧត្តមរដ្ឋមន្ត្រីក៏បានសង្ឃឹមថា មានសហការជិតស្និទ្ធជាមួយមាតាបិតា ឬអាណាព្យាបាលសិស្ស សហគមន៍ អជ្ញាធរដែនដី ដើម្បីផ្ដល់ និងទទួលព័ត៌មានស្ដីពីកា រលេងល្បែងអសុវត្ថិភាពទាំ ងឡាយទាំង ក្នុងនិងក្រៅគ្រឹះស្ថានសិក្សា ដើម្បីរួមគ្នាទប់ស្កាត់ និង ដោះស្រាយបញ្ហាទាន់ពេលវេលា៕

Share this post

About the author

Leave a Reply

Your email address will not be published. Required fields are marked *