ព័ត៌មានជាតិ

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត អំពាវនាវឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះតេលេក្រាមដែលបានបន្លំប្រើប្រាស់ឈ្មោះនិងរូបរបស់ឯកឧត្តមក្នុងគោលដៅបោកប្រាស់

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត អំពាវនាវឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះតេលេក្រាមដែលបានបន្លំប្រើប្រាស់ឈ្មោះនិងរូបរបស់ឯកឧត្តមក្នុងគោលដៅបោកប្រាស់

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត អំពាវនាវឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះតេលេក្រាមដែលបានបន្លំប្រើប្រាស់ឈ្មោះនិងរូបរបស់ឯកឧត្តម ក្នុងគោលដៅបោកប្រាស់ ឬគោលបំណងអាក្រក់ផ្សេងទៀត ដែលនាំឱ្យមានការខាតបង់ផលប្រយោជន៍ ឬទ្រព្យសម្បត្តិ ជាដើម ។

ការអំពាវនាវបែបនេះរបស់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានធ្វើឡើងនៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣នេះ ក្នុងពិធីសម្ពោធសមិទ្ធផលនានា និងស្រោចស្រពសុគន្ធវារី នៅវត្តធម្មវិបស្សនារាម ស្ថិតក្នុងសង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ។

ក្នុងនោះ ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីព្រះរាជា ណាចក្រកម្ពុជា ក៏បានណែនាំដល់មន្ត្រីរបស់គណបក្សប្រជាជនកម្ពុជា រៀនវិបស្សនា ឆ្លុះកញ្ចក់ ដុសក្អែល មើលខ្លួនឯងឱ្យបានល្អ ដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ បើប្រជាពលរដ្ឋ គោរព ស្រឡាញ់ នោះពួកគាត់នឹងបោះឆ្នោតជូនគណបក្ស ប្រជាជន ឱ្យបម្រើពួកគាត់បន្តទៀតហើយ។

      ឯកឧត្តមបណ្ឌិត បានបន្តទៀតថា ក្នុងខណ្ឌកំបូលនេះ ពីមុនជាវាលស្រែ ដែលទាហានអាចលោត ឆ័ត្រយោងបាន តែពេលនេះមាន ការអភិវឌ្ឍរីកចម្រើនខ្លាំង ទាំងអាណាចក្រនិងពុទ្ធចក្រ ។ ជាក់ស្តែងនៅពេលនេះ នៅវត្តធម្មវិបស្សនារាមនេះ មានការអភិវឌ្ឍរីកចម្រើន តាមរយៈការកសាងសមិទ្ធផលជាច្រើន ដែលកើតចេញពីសទ្ធាជ្រះថ្លា ពីសប្បុរសជននានា ដែលបានរួមគ្នា ។ នេះជាវប្បធម៌ចែករំលែក ក្រោមដំបូលសន្តិភាព ។ បើគ្មានសន្តិភាព បើគ្មានការទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ-១៩បានល្អទេ យើងមិនអាចឈរនៅទីនេះ ជួបគ្នានៅទីនេះបាននោះទេ។ នេះគឺបានមកពីការ ដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ។

ក្នុងឱកាសនោះ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍លើកឡើងពីប្រវត្តិនៃការកកើតវត្តធម្មវិបស្សនារាម ដែលវត្តនេះមានអាយុកាលចំនួន១៩៣ឆ្នាំមកហើយ ដោយឆ្លងកាត់ព្រះចៅអធិការវត្តចំនួន១៣អង្គ ។ ចំពោះសមិទ្ធផលនានាដែលត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់នៅពេលនេះ មានដូចជាកុដិ សាលាបុណ្យ ផ្លូវបេតុង បង្គោលភ្លើង បន្ទប់ទឹក និងសមិទ្ធផលផ្សេងៗជាច្រើនទៀត ដែលសរុបជាថវិកា មានចំនួន ១.០៤៨.០០០ដុល្លារអាមេរិក ដើម្បីទុកជាប្រយោជន៍ក្នុងវិស័យព្រះពុទ្ធសាសនា ។

ឯកឧត្តម ឃួង ស្រេង បានបន្តទៀតថា សមិទ្ធផលទាំងនេះពិតជាបានកើតឡើងពី ប្រទេសជាតិមានសន្តិភាពពេញលេញ ដែលរកបានមកដោយលំបាករបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី តាមរយៈគោលនយោបាយឈ្នះឈ្នះ ។ សន្តិភាព មានតម្លៃមិនអាចកាត់ថ្លៃបាន ។ ឯកឧត្តម បានសំដែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានដឹកនាំប្រទេសមានការអភិវឌ្ឃរីកចម្រើន រហូតមកដល់បច្ចុប្បន្ននេះ ។

ឯកឧត្តម បានប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះសម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រី និងគាំទ្រយ៉ាងពេញ ទំហឹងផងដែរ ចំពោះឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាព នាយករដ្ឋមន្ត្រីព្រះរាជាណាចក្រកម្ពុជា ៕

Share this post

About the author

Leave a Reply

Your email address will not be published. Required fields are marked *