ព័ត៌មានជាតិព័ត៌មានសន្តិសុខសង្គម

ទីតាំងបនល្បែងស៊ីសងជ្រុលមាន់ខុសច្បាប់តាម អនឡាញមួយកន្លែងនៅក្នុងភូមិត្រាំសេះ ឃុំបឹងបទកណ្ដុរ ស្រុកបាកាន ខេត្តពោធិ៍សាត់ បានបើកលេងយ៉ាងអាណាធិបតេយ្យ ខណៈអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន មិនហ៊ានបង្ក្រាប

ទីតាំងបនល្បែងស៊ីសងជ្រុលមាន់ខុសច្បាប់តាម អនឡាញមួយកន្លែងនៅក្នុងភូមិត្រាំសេះ ឃុំបឹងបទកណ្ដុរ ស្រុកបាកាន ខេត្តពោធិ៍សាត់ បានបើកលេងយ៉ាងអាណាធិបតេយ្យ ខណៈអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន មិនហ៊ានបង្ក្រាប

ខេត្តពោធិ៍សាត់ ៖ ទីតាំងបនល្បែងស៊ីសងជ្រុលមាន់ខុសច្បាប់តាម អនឡាញមួយកន្លែងនៅក្នុងភូមិត្រាំសេះ ឃុំបឹងបទកណ្ដុរ ស្រុកបាកាន ខេត្តពោធិ៍សាត់ បានបើកលេងយ៉ាងអាណាធិបតេយ្យ ខណៈអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន មិនហ៊ានបង្ក្រាប។

     សូមរំលឹកថា នៅថ្ងៃទី១៧ ខែកុម្ភៈ  ឆ្នាំ២០២៣ បានកន្លងផុតទៅថ្មីៗនេះ សម្ដេចតេជោហ៊ុនសែនបានដាក់បទបញ្ជាឲ្យគណៈអភិបាលរាជធានីទាំង ២៥ ខេត្តក្រុងដែលតម្រូវឲ្យបង្ក្រាបទីតាំងបានល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទនៅទូទាំងប្រទេស ដោយគ្មានការលើកលែង។
     សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដាច់ណាត់ទៀតថា អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន ស្រុកក្រុង ខេត្តណាមិនហ៊ានក្នុងការទប់ស្កាត់ និងបង្ក្រាបទីតាំងបនល្បែងស៊ីសងខុសច្បាប់នៅក្នុងមូលដ្ឋានរបស់ខ្លួនទេ អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានទាំងនោះនឹងមានបញ្ហាប្រឈម អាចនឹងបាត់បង់ពីតំណែងទៀតផង។
     ករណីមានទីតាំងល្បែងស៊ីសងជល់មាន់ខុសច្បាប់តាមអនឡាញមួយកន្លែង នៅក្នុងភូមិត្រាំសេះ ស្ថិតក្នុងទឹកដីក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ កំពុងដំណើរការបើកលេងយ៉ាងអនាធិបតេយ្យរីឯអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន មិននាំគ្នាចាត់វិធានការទប់ស្កាត់និងបង្ក្រាប សង្ស័យខ្លាចបាត់បង់ផលប្រយោជន៍ទេដឹង?
     សូមបញ្ជាក់ថាម្ចាស់ទីតាំងបានល្បែងស៊ីសងជល់មាន់ខុសច្បាប់តាមអនឡាញខាងលើ បានពង្វក់ស្មារតីអ្នកញៀនល្បែងឲ្យចូលលេងបែបអនាធិបតេយ្យ ប៉ុន្តែអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋានបានរក្សាភាពស្ងប់ស្ងាត់ មិនហ៊ានបង្ក្រាបឡើយ សង្ស័យបានត្រូវថ្នាំសណ្ដំឬមួយបាន ទទួលលាភសក្ការៈពីម្ចាស់បានល្បែងខាងលើនេះរួចអស់ហើយផងក៏មិនដឹង។
     ករណីនេះពលរដ្ឋលើកឡើងថាមានការព្រួយបារម្ភជាខ្លាំងអំពីសុខសុវត្ថិភាពគ្រួសារ ខ្លាចកើតមានបញ្ហាអសន្តិសុខនៅក្នុងមូលដ្ឋានដែលពួកគាត់រស់នៅ ណាមួយទៀតបញ្ហាកើតមាននៅអំពើចារកម្មនិងបទល្មើសផ្សេងៗដូចជាចោរលួច ចោរឆក់ ចោរប្លន់ និងអំពើហិង្សាជាដើម ទោះបីជាយ៉ាងណាក្តី មជ្ឈដ្ឋានអ្នកច្បាប់ក៏ដូចមហាជនទូទៅ សូមស្នើយ៉ាងទទូចទៅដល់ឯកឧត្តម ខូយ វីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ជាពិសេសឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តពោធិ៍សាត់ សូមចាត់វិធានការទប់ស្កាត់ទីតាំងមាន់ល្បែងស៊ីសងជល់មាន់ខុសច្បាប់តាមអន់ឡាញមួយកន្លែងស្ថិតក្នុងមូលដ្ឋានខាងលើនេះឲ្យស្របតាមគោលនយោបាយភូមិឃុំឲ្យមានសមត្ថភាពប្រាំពីរចំណុចរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ។
សូមទស្សនាវីដេអូខាងក្រោមនេះ

Share this post

About the author

Leave a Reply

Your email address will not be published. Required fields are marked *