ព័ត៌មានជាតិ

ឯកឧត្តម គួច ចំរើន អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ និងមោឃភាពប័ណ្ណសំគាល់សិទ្ធិកាន់កាប់ដីធ្លី ឬបណ្ណសំគាល់សិទ្ធកាន់កាប់អចលនវត្ថុឃុំកំពេញ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ

ឯកឧត្តម គួច ចំរើន អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ និងមោឃភាពប័ណ្ណសំគាល់សិទ្ធិកាន់កាប់ដីធ្លី ឬបណ្ណសំគាល់សិទ្ធកាន់កាប់អចលនវត្ថុឃុំកំពេញ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ

នៅព្រឹកថ្ងៃព្រហស្បត្តិ៍ ១៤រោជ ខែពិសាខឆ្នាំថោះ ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណ: អភិបាលខេត្តព្រះសីហនុ អញ្ជើញចែកវិញ្ញាបន បត្រសម្គាល់ម្ចាស់អចលនវត្ថុ និងមោឃភាពប័ណ្ណសំគាល់សិទ្ធិកាន់កាប់ដីធ្លី ឬបណ្ណសំគាល់សិទ្ធ កាន់ កាប់អចលនវត្ថុជូនប្រជាពលរដ្ឋភូមិ១ ភូមិ២ ឃុំកំពេញ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ។

លោក ចេង ស្រុង ប្រធានមន្ទីររៀបចំដែនដីនគ រូបនីយកម្មសំណង់ និងសុរិយោដីខេត្តព្រះសីហនុបានឪ្យដឹងថា ក្រុមការងារជំនាញធ្វើការវាស់វែងចុះបញ្ជីដីធ្លី ដើម្បីផ្ដល់ប័ណ្ណកម្មសិទ្ធិជូនបងប្អូនប្រជាពលរដ្ឋ ជាលទ្ធផល ការចុះបញ្ជីដីធ្លីនៅក្នុងភូមិ១ ភូមិ២ ឃុំកំពេញ លើក្បាលដីដែលគណៈ កម្មការរដ្ឋបាលបានលើកសំណើផ្ដល់កម្មសិទ្ធិលើដីធ្លី ដើម្បីចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលន វត្ថុ (បណ្ណកម្មសិទ្ធិ)សរុបមានចំនួនៈ ៤៦៥ក្បាលដី ក្នុងចំណោមក្បាលដី ៤៨៩ក្បាលដី ក្នុងនោះ៖ ភូមិ១ មានចំនួនៈ ២៤៤ក្បាលដី និងភូមិ២ មានចំនួនៈ ២២១ ក្បាលដី ។     ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានពាំនាំការសាកសួរសុខទុក និងសេចក្តីនឹងរលឹកពីសម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពជា ជូនចំពោះប្រជាពលរដ្ឋដែលបានចូលរួមនាពេលនេះ។ យើងបានខិតខំកែសម្រួលចុះបញ្ជីដីធ្លីជូនបងប្អូនប្រជាពលរដ្ឋនៅឃុំកំពេញ ប្រសិនបើយើងមិនមានកាទំនាស់គ្នា ការចេញប័ណ្ណរហ័សលឿន ហើយប័ណ្ណដែលចេញជូនបងប្អូនប្រជាពលរដ្ឋនាពេលនេះមានជាង ៥០០ប័ណ្ណ ភូមិ១ និងភូមិ២ ដើម្បីមានសន្តិសុខប្រកបដោយសុវត្ថិភាព មុនចេញប័ណ្ណគណ:កម្ម ការដីធ្លី ត្រូវអនុវត្តតាមនីតិវិធី ៥យ៉ាងឈានទៅចេញប័ណ្ណ។ យើងចង់ឃើញប្រជាពលរដ្ឋដោះ ស្រាយបញ្ហាដីធ្លីក្រៅប្រព័ន្ធតុលាការស្របតាមគោលនយោបាយឈ្នះឈ្នះរបស់រាជរដ្ឋាភិបាល ដីធ្លីដែលចុះបញ្ជីហើយវាមានសុវត្ថិភាពក្នុងការប្រើប្រាស់ កាត់បន្ថយទំនាស់ដីធ្លីនៅក្នុងមូលដ្ឋាន អគុណបងប្អូនប្រជាពលរដ្ឋដែលបានស្រុះស្រួលគ្នាទទួល យកប័ណ្ណទៅប្រើប្រាស់ ព្រោះប័ណ្ណនេះមានភាពងាយស្រួលក្នុងការប្រើប្រាស់ពង្រីកផល របរ បង្កើតប្រាក់ចំណូល ការចុះបញ្ជីដីធ្លីពិតជាមានអត្ថប្រយោជន៍សម្រាប់ប្រជាពលរដ្ឋជាអ្នកប្រើប្រាស់ ស្របតាមគោលនយោ ដីធ្លី និងការកាន់ កាប់ដោយស្របច្បាប់ សូមប្រុងប្រយ័តថែរក្សាប័ណ្ណនេះឪ្យមានសុវត្ថិភាព ។     ឯកឧត្តម អភិបាលខេត្តព្រះសីហនុ បានធ្វើការណែនាំឪ្យបងប្អូនប្រជាពលរដ្ឋមកទទួលសេវារដ្ឋបាលនៅតាមរដ្ឋបាលឃុំ សង្កាត់ ក្រុង ស្រុក និងខេត្ត ដើម្បីមានភាពងាយស្រួល និងអំពាវនាវឪ្យបងប្អូនប្រជាពលរដ្ឋ សូមណែនាំអប់រំកូន ចៅឪ្យមានការប្រុងប្រយ័តអំពីគ្រោះថ្នាក់ចរាចរណ៍ ដោយ សារគ្រោះថ្នាក់ចរាចរណ៍នៅខេត្តព្រះសីហនុ បានឆក់យកអាយុជីវិតមនុស្សគួរឪ្យកត់សម្គាល់ ទោះបីរដ្ឋបាលខេត្តបានធ្វើការផ្សព្វផ្សាយ អប់រំ និងផ្ញើរ សារជាបន្តបន្ទាប់យ៉ាងណាក៏ដោយ គ្រោះថ្នាក់ចរាចរណ៍នៅតែកើតមានបានឆក់យកអាយុជីវិតប្រជាពលរដ្ឋមានដូចជា ខែមករា ស្លាប់ ៨នាក់ កុម្ភះ ១៣នាក់ មីនា ៧នាក់ មេសា ៨នាក់ ខែ ឧសភា ត្រឹមថ្ងៃទី១៨ ស្លាប់ ១០នាក់ ដូច្នេះត្រូវពាក់មួកសុវត្ថិភាព ពាក់ខ្សែក្រវ៉ាត់ឪ្យបានត្រឹមត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ឪ្យបានជាប់ជាប្រចាំ បើស្រឹវឹងសូមកុំបើកបរ បើបើកបរសូមកុំពិសារគ្រឿងស្រវឹង ។

ក្នុងឱកាសនោះឯកឧត្តម អភិបាលខេត្ត ក៏បានផ្តាំផ្ញើជូនប្រជាពលរដ្ឋដែលបានចូលរួមត្រូវត្រៀមឯកសារឪ្យបានគ្រប់គ្នា ដើម្បីចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្កនីតិកាលទី៧ នៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខឪ្យទទួលបានលទ្ធផលល្អ ៕

Share this post

About the author

Leave a Reply

Your email address will not be published. Required fields are marked *