ព័ត៌មានជាតិ

កិច្ចប្រជុំលើកដំបូងសម្រាប់ខេត្តព្រះសីហនុស្ដីពីការជំរុញលំហូរទេសចរណ៍តំបន់ឆ្នេរនៃរបៀងសេដ្ឋកិច្ច កម្ពុជា វៀតណាម ថៃ និងកិច្ចជំនួបធុរកិច្ចទេសចរណ៍អ្នកលក់អ្នកទិញនៃរបៀងសេដ្ឋកិច្ចប្រទេសទាំងបី

កិច្ចប្រជុំលើកដំបូងសម្រាប់ខេត្តព្រះសីហនុស្ដីពីការជំរុញលំហូរទេសចរណ៍តំបន់ឆ្នេរនៃរបៀងសេដ្ឋកិច្ច កម្ពុជា វៀតណាម ថៃ និងកិច្ចជំនួបធុរកិច្ចទេសចរណ៍អ្នកលក់អ្នកទិញនៃរបៀងសេដ្ឋកិច្ចប្រទេសទាំងបី

កិច្ចប្រជុំស្ដីពីការជំរុញលំហូរទេសចរណ៍តំបន់ឆ្នេរនៃរបៀងសេដ្ឋកិច្ច កម្ពុជា វៀតណាម ថៃ និងកិច្ចជំនួបធុរកិច្ចទេសចរណ៍អ្នកលក់អ្នកទិញនៃរបៀងសេដ្ឋកិច្ចប្រទេសទាំងបី ក្នុងកិច្ចប្រជុំនេះប្រារព្ធធ្វើឡើងនៅក្នុងឱកាសនៃការ ប្រារព្ធពិព័រណ៍ទេសចរណ៍និងកីឡា ដែលបានជ្រើសរើសខេត្តព្រះសីហនុក្នុងកិច្ចជំនួបពិភាក្សារយៈពេល ៥ ថ្ងៃចាប់ពីថ្ងៃទី ១៩ដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ ក្រោមការចូលរួមពី ឯក ឧត្តម នី ផល្លី រដ្ឋលេខាធិការក្រសួងទេសចរណ៍និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរងខេត្ត តំណាងខេត្តជាប់តំបន់ឆ្នេរនៃប្រទេសទាំងបីដែលបានចូលរួមពិភាក្សា។

 

លោក តាំង សុចិត្តគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តបានឱ្យដឹងថាកិច្ចប្រជុំ(CV TEC)ដែលមានប្រទេស កម្ពុជាវៀតណាម ថៃ គឺជាកិច្ចប្រជុំលើកទី១ សម្រាប់ខេត្តព្រះសីហនុ។ គោលបំណងនៃកិច្ចប្រជុំ ទី១- គឺសម្រួលការធ្វើដំណើរទាំងអ្នកវិនិយោគនិងទេសចរណ៍ធុរកិច្ចប្រទេសទាំងបីមានភាពងាយស្រួល ទី២ -ពិភាក្សា ទៅលើការវិនិយោគក្នុងប្រទេស (CV TEC )ក្នុងការអនុវត្តកម្មវិធីផ្សព្វផ្សាយនិងទីផ្សារក្នុងតំបន់អាស៊ានក៏ដូចជាពិភពលោក សម្រាប់ប្រទេស កម្ពុជា វៀតណាម ថៃ រួមទាំងពិនិត្យលទ្ធភាពក្នុងការវិនិយោគរបស់ប្រទេសទាំងបីក៏ដូចជាការទាក់ទាញវិនិយោគខាងក្រៅចូលមកកាន់ CV TEC និងពិនិត្យមើលលទ្ធភាពឱកាសនិង បញ្ហាប្រឈមដើម្បីជួយគ្នា និងទី៣- កិច្ចពិភាក្សាស៊ីជម្រៅយន្តការដំណើរការរៀបចំធ្វើយ៉ាងណាឱ្យប្រទេសទាំងបីដំណើរការទៅដោយរលូន។ ដូចនេះហើយកិច្ចប្រជុំ បានជ្រើស រើសតំណាងប្រទេសនីមួយៗបង្កើតជាក្រុមការងារបច្ចេកទេសអធិការដ្ឋាន( CV TEC )ដើម្បីទំនាក់ ទំនងគ្នាធ្វើការរួមគ្នាដើម្បីឈានទៅដល់ការរៀបចំផែនការទីផ្សារមួយរបស់ប្រទេសទាំងបីក្នុងផែន ការរៀបចំផ្សព្វផ្សាយសក្តានុពលនានារបស់ប្រទេសនីមួយៗ ជាកិច្ចការរួមមួយក្នុងការទាក់ ទាញសម្បូរទៅដល់ផលិតកម្ម ផលិតផល សំបូរបែប ដើម្បីបង្កើតជាព្រឹត្តិការណ៍រួមគ្នាក្នុងការទាក់ ទាញវិនិយោគនិងទេសចរណ៍មកកាន់ខេត្តតំបន់ ឆ្នេរនៃប្រទេសទាំងបីផងដែរ

 

។ លោកប្រធានមន្ទីរបានបញ្ជាក់បន្ថែមថា ក្នុងកិច្ចប្រជុំក៏មានការជួបជុំគ្នារវាងអ្នកលក់អ្នកទិញ សេវាកម្មទេសចរណ៍ សារព័ត៌មានមកពីប្រទេស កូរ៉េ វៀតណាម កម្ពុជា ថៃ និងមានបណ្ដាក្រុមហ៊ុនធំៗជាតិអន្តរជាតិជាង ២៧ ក្រុមហ៊ុនក្នុងការជួប ពិភាក្សាគ្នាស្វែងរកដៃគូ ផ្លាស់ប្ដូរ នៃការវិនិយោគនិងអភិវឌ្ឍន៍នៃប្រទេសទាំងបី។ ដូចនេះឆ្លងតាមកិច្ចប្រជុំនិងជួយផ្ដល់អត្ថប្រយោ ជន៍យ៉ាងសំខាន់ក្នុងវិស័យវិនិយោគនិងទេសចរ ណ៍នៃប្រទេសទាំងបី ហើយកិច្ចប្រជុំCVTEC លើកទីមួយនៅខេត្តព្រះសីហនុរួមជាមួយនឹងព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍និងកីឡានាពេលនេះ ពិតជាបានបង្កើតនូវព្រឹត្តិការណ៍បរិយាកាសសប្បា យរីករាយនិងធ្វើយ៉ាងណាទាក់ទាញការវិនិយោគនិងទេសចរណ៍មកកាន់ខេត្តតំបន់ឆ្នេរកាន់តែច្រើនបង្កើនប្រាក់ចំណូលជូនប្រជាពលរដ្ឋក៏ដូចជាលើក មុខមាត់វិស័យទេសចរណ៍និងវិនិយោគនៅកម្ពុជាឲ្យកាន់តែមានការអភិវឌ្ឍន៍រីកចម្រើនបន្ថែមទៀត ផងដែរ៕

Share this post

About the author

Leave a Reply

Your email address will not be published. Required fields are marked *