ព័ត៌មានជាតិ

រដ្ឋបាលខេត្តមណ្ឌលគិរី ប្រារព្ធខួបលើកទី១៣៧ ទិវាពលកម្មអន្តរជាតិ ១ឧសភា ឆ្នាំ២០២៣ ក្រោមប្រធានបទ “សន្តិភាព ស្ថិរភាព មុខរបរ និងការងារ”

រដ្ឋបាលខេត្តមណ្ឌលគិរី ប្រារព្ធខួបលើកទី១៣៧ ទិវាពលកម្មអន្តរជាតិ ១ឧសភា ឆ្នាំ២០២៣ ក្រោមប្រធានបទ “សន្តិភាព ស្ថិរភាព មុខរបរ និងការងារ”

មណ្ឌលគិរី៖ នៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ រដ្ឋបាលខេត្តមណ្ឌលគិរី បានប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៧ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ២០២៣ ក្រោមអធិបតីភាព ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី ឯកឧត្តម ណយ ស្រូន សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគ៨ លោក លី សាមិ សមាជិកក្រុមប្រឹក្សាខេត្ត ព្រមទាំងមានការចូលរួមពីសំណាក់ អភិបាលរងខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី អភិបាលក្រុង/ស្រុក ប្រជាពលរដ្ឋ កម្មករ កម្មការិនី និងតំណាងក្រុមហ៊ុន រោងចក្រ សហគ្រាស នៅក្នុងខេត្ត លោកគ្រូ អ្នកគ្រូ យុវជន និងសិស្សានុសិស្សជាង ៦០០នាក់ ដែលប្រព្រឹត្តទៅនៅលើសួនច្បារសែនមនោរម្យ ស្ថិតនៅក្រុងសែនមនោរម្យ៕

Share this post

About the author

Leave a Reply

Your email address will not be published. Required fields are marked *