ព័ត៌មានជាតិ

សិស្សានុសិស្សសាលាបឋមសិក្សាក្របីរៀលចុះទស្សនកិច្ចសិក្សានៅសារមន្ទីរព្រះនរោត្តម សីហនុ-អង្គរ

សិស្សានុសិស្សសាលាបឋមសិក្សាក្របីរៀលចុះទស្សនកិច្ចសិក្សានៅសារមន្ទីរព្រះនរោត្តម សីហនុ-អង្គរ

ព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ សិស្សានុសិស្សពីសាលាបឋមសិក្សាក្របីរៀល ដែលស្ថិតក្នុងគម្រោងអប់រំបេតិកភណ្ឌរបស់អាជ្ញាធរជាតិអប្សរា បានចុះទស្សនកិច្ចសិក្សាស្វែងយល់នៅសារមន្ទីរ ព្រះនរោត្តម សីហនុ-អង្គរ។ លោកគ្រូ គួន ឆៀង នៃសាលាបឋមសិក្សាក្របីរៀល ដែលដឹកនាំកូនសិស្សមកទស្សនកិច្ចនៅសារមន្ទីរ ព្រះនរោត្តម សីហនុ-អង្គរ បានឱ្យដឹងថា នេះជាលើកទី៣ហើយ ដែលគម្រោងបាននាំសិស្សានុសិស្សមកទស្សនកិច្ចសិក្សាស្វែងយល់អំពីបេតិកភណ្ឌនៅសារមន្ទីរ។ លោកបន្តថា សិស្សដែលមកពេលនេះសរុប ប្រមាណជិត១០០នាក់ មានថ្នាក់ទី៥ និងទី៦។

ការមកឃើញផ្ទាល់នេះ ជួយឱ្យសិស្សានុសិស្សកាន់តែមានភាពច្បាស់លាស់ជាមួយតម្លៃបេតិកភណ្ឌ និងវត្ថុបុរាណជាច្រើនដែលតាំងបង្ហាញ និងបានរកឃើញនៅតាមការដ្ឋានកំណាយ ជុំវិញតំបន់ រមណីយដ្ឋានអង្គរ។ លោកគ្រូ គួន ឆៀង យល់ថា កិច្ចការងារនេះមានសារសំខាន់ណាស់ ដើម្បីឱ្យសិស្ស បានឃើញជាក់ស្ដែងងាយស្រួលចាំ ហើយពេលត្រឡប់ទៅវិញ លោកនឹងមានសំណួរ សម្រាប់កូនសិស្ស បន្ថែមជួយឱ្យពួកគេមានការយល់ដឹងកាន់តែច្បាស់៕

Share this post

About the author

Leave a Reply

Your email address will not be published. Required fields are marked *