ខេត្តកណ្តាល ៖ នារសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម នៃ ចារី អភិបាលរងខេត្តកណ្តាល បានអញ្ជើញចុះពិនិត្យមណ្ឌលចត្តាឡីស័ក នៅមន្ទីរពេទ្យបង្អែកស្រុកកណ្ដាលស្ទឹង និងសួរសុខទុក្ខអ្នកដែលស្ម័គ្រចិត្តធើ្វចត្តាឡីស័ក ចំនួន ១នាក់ ដែលបានប៉ះពាល់ដោយប្រយោលជាមួយបុគ្គលិក N8 ។

ឯកឧត្តមអភិបាលរងខេត្ត បានកោតសរសើរដល់ប្អូនស្រី ដែលបានដឹងថាខ្លួន បានប៉ះពាល់ដោយប្រយោលជាមួយបុគ្គលិកN8 ភ្លាម ក៏ប្រញាប់មកធើ្វចត្តាឡីស័កខ្លួនឯង ដោយមិនអោយខ្លួនឯងប៉ះពាល់ជាមួយនរណាផ្សេង នេះជាទង្វើល្អ និងជាគំរូ ដែលមានគំនិតបែបនេះ រួមទាំងទប់ស្កាត់មេរោគកូវិដ-១៩ មិនអោយរីករាលដាលបានផងដែរ ។

Leave a Reply

Your email address will not be published. Required fields are marked *