រាជធានីភ្នំពេញ ៖ នារសៀលថ្ងៃចន្ទ​ ១១កើត​ ខែផល្គុន​ ឆ្នាំជូត​ ទោស័ក​ ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី​២២​ ខែកុម្ភ: ឆ្នាំ២០២១​ ​ឯកឧត្តម​ ហេង​ ណន​ ​សមាជិកយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល​ និងជាប្រធានក្រុម ការងារយុវជន​គណបក្សក្រសួងឧស្សាហកម្ម​ វិទ្យាសាស្រ្ត​ បច្ចេកវិទ្យា​ និងនវានុវត្តន៍​ បានចូលរួមកិច្ចប្រជុំផ្សព្វផ្សាយ “ របាយការណ៌ស្តីពីសភាពការណ៌ទូទៅ និងការងារគណបក្សឆ្នាំ២០២០ និងទិសដៅភារកិច្ចឆ្នាំ២០២១ របស់គណៈកម្មាធិការកណ្តាលគណបក្ស ប្រជាជនកម្ពុជា ” ក្រោមអធិបតីភាពឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។

ស្ថិតក្នុងឱកាសនោះ ក៌មានសេចក្តីរាយការណ៍ស្តីពីលទ្ធផលការងារនិងទិសដៅអនុវត្តរបស់គណៈកម្មាធិការត្រួតពិនិត្យ និងក្រុមការងារយុវជនគណ​បក្សក្រសួងផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *