កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ស្រាវជ្រាវបង្ក្រាបបានជនដៃដល់៤នាក់ រហ័សនាម RSK ដែលដេញកាប់ចាក់គ្នាយ៉ាងអណាធិបតេយ្យ នៅខណ្ឌបឹងកេងកង

ក្រុមក្មេងទំនើងរហ័សនាម RSK ដែលដេញកាប់ចាក់គ្នាយ៉ាងអណាធិបតេយ្យ នៅខណ្ឌបឹងកេងកង ត្រូវកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ស្រាវជ្រាវបង្ក្រាបបានជនដៃដល់៤នាក់ បញ្ជូនទៅតុលាការ។

ប្រតិបត្តិការនេះធ្វើឡើងដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉ែង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងលោកឧត្តមសេនីយ៍ត្រី វុទ្ធី វង្សវិបុល អនុប្រធាននាយកដ្ឋាន ព្រមទាំងដឹកនាំប្រតិបត្តិការដោយលោកវរសេនីយ៍ឯក ឡេង ប៊ុនហួរ នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល និងលោកវរសេនីយ៍ទោ ឃុត ជីវុឌ្ឍ នាយរងការិយាល័យ។

នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ ត្រង់ចំណុចមុខវត្តលង្កា មហាវិថីព្រះសីហនុ២៧៤ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល និងមានការចូលរួមពីអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង បានឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់៖

*ទី ១៖ ឈ្មោះ សាខន បញ្ញា ភេទប្រុស អាយុ១៨ឆ្នាំ


*ទី២៖ ឈ្មោះ ឌឿ តុលា ភេទប្រុស អាយុ១៧ឆ្នាំ


*ទី៣៖ ឈ្មោះ ស៊ុត រ៉ានុត ភេទប្រុស អាយុ១៨ឆ្នាំ


*ទី៤៖ ឈ្មោះ ឡី លឿន ភេទប្រុស អាយុ៣០ឆ្នាំ

សម្ភារៈ និងវត្ថុតាងដកហូតរួមមាន ៖

១៖ ម៉ូតូម៉ាក SUZUKI Nex2 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1KJ-9311
២៖ ម៉ូតូម៉ាក HONDA PCX ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1HI-7975
៣៖ ទូរស័ព្ទដៃចំនួន ៤គ្រឿង
៤៖ ដាវវែង ចំនួន០៣ដេីម
៥៖ កាំបិត ផ្គាក់ ចំនួន ០២ដេីម
៦៖ កាំបិតបុ័ងតោ ចំនួន០២ដេីម
៧៖ កាំបិតចិតបន្លែ ចំនួន០១ដេីម
៨៖ សោ មួយចំនួន
៩៖ សោម៉ូតូ ចំនួន០២គ្រាប់
១០៖ ដុំថ្ម មួយចំនួន
១១៖ ស្លាកលេខម៉ូតូ ០២សន្លឹក (កណ្ដាល 1R-1273) (កណ្ដាល 1N-3746)
១២៖ សំបកគ្រាប់កាំភ្លេីង ចំនួន០១គ្រាប់។ បច្ចុប្បន្ន ជនសង្ស័យកំពុងសាកសួរ និងកសាង សំណុំរឿង ចាត់ការបន្តតាមនីតិវិធី ៕