នៅព្រឹកថ្ងៃសុក្រ ទី៩ ខែមេសា ឆ្នាំ២០២១ ក្រុមការងារអ្នកសារព័ត៌មានបានទទួលដំណឹង រាយការណ៍ពីប្រជាពលរដ្ឋមកថា មានទាហានមួយក្រុមដែលពួកគាត់ស្គាល់ថាជាអ្នកមើលថែដីអោយក្រុមហុ៊ន អុីសេង បានរំលោភយកដីចំការចាស់ពួកគាត់ ស្ថិតនៅភូមិព្រៃប្រស់ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ
យោងតាម លោក ម៉ៅឈាន តំណាងពលរដ្ឋទាំង៧៨គ្រួសារ បានថ្លែងប្រាប់មកក្រុម អ្នកសារព័ត៌មានយើង ទាំងអួលដើមករនៅព្រឹកថ្ងៃសុក្រ ទី០៩ ខែមេសា ឆ្នាំ២០២១នេះថា ដីចំការនេះពួកគាត់ប្រជាពលរដ្ឋទាំង៧៨គ្រួសារបានមកអាស្រ័យផលតាំងពីឆ្នាំ១៩៩២ រហូតមកដល់ឆ្នាំ២០១០ ទើបក្រុមហ៊ុនអុីសេងចូលមក អះអាងថាជាដីរបស់ក្រុមហ៊ុន ព្រមទាំងបានដាក់គ្រឿងចក្យមកឈួសឆាយកំទេចដំណាំងរបស់ពលរដ្ឋ ព្រមទាំដាក់ទាហានហាមឃាត់មិនអោយ ពលរដ្ឋចេញចូលមកដីចំការរបស់ខ្លួនដូចសព្វដងទៀតផង
ក្រោយមកពួកគាត់ក៏បានធ្វើពាក្យបណ្ដឹង
ផ្ដឹងមកសាលាខេត្តម្ដងហើយដែរ គឺតាំពីជំនាន់ លោក ស្បោង សារ៉ាត់ នៅជាអភិបាលខេត្តព្រះសីហនុ រហូតមកដល់២០២០កន្លងទៅនេះ ពួកគាត់ក៏បានដាក់ពាក្យបណ្ដឹងសារជាថ្មី មកសាលាខេត្តដើម្បីសុំអោយ ឯកឧត្ដម គួច ចំរើន អភិបាលខេត្តព្រះសីហនុ មេត្តាជួយរក យុត្តិធម៌នឹងដោះស្រាយជូនពួកគាត់ទាំង៧៨គ្រួសារផងដែរ។
បើតាមលោកមេឃុំទឹកថ្លា បានឲ្យដឹងថា ជាវិញបញ្ហាទំនាស់ដីធ្លីរបស់ពលរដ្ឋនិងក្រុមហ៊ុន អ៉ីសេង លោកក៏បានដឹងដែរ ហើយកន្លងមកលោកធ្លាប់បានទៅឃាត់ក្រុមហ៊ុន អ៉ីសេង កុំឲ្យធ្វើសកម្មភាពឈុះឆាយនៅតំបន់នោះ ៤-៥ ដងហើយដែរ តែក្រុមហ៊ុននោះមិនឈប់សកម្មភាពទេ នៅតែបន្តឈ្នះឆាយដ៏ដែល។
បើតាមលោក ផល្លី ជាទាហាន តំណាងក្រុមហ៊ុន អ៉ីសេង បានឲ្យដឹងថា ទីតាំងដីនេះ គឺក្រុមហ៊ុន បានវិនិយោគពីរាជរដ្ឋាភិបាល នឹងមានឯកសារត្រឹមត្រូវ។ តែទោះបីជាយ៉ាងណា តំណាងក្រុមហ៊ុនរូបនេះ គ្មានឯកសារអ្វីមកបង្ហាញ អ្នកសារព័ត៌មានយើងទេ បានត្រឹមតែនិយាយចេញពីមាត់តែប៉ុណ្ណោះ។