កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ តាមបណ្តាខណ្ឌទាំង១៤ បានចាប់ផ្តើមអនុវត្តរបៀបហាត់ប្រាណតាមបែបថ្មីជាប្រចាំថ្ងៃ ដើម្បីសុខភាព កាយសម្បទារឹងមាំ រហ័សរហួន

កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ តាមបណ្តាខណ្ឌទាំង១៤ បានចាប់ផ្តើមអនុវត្តរបៀបហាត់ប្រាណតាមបែបថ្មីជាប្រចាំថ្ងៃ ដើម្បីសុខភាព កាយសម្បទារឹងមាំ រហ័សរហួន បង្ហាត់ដោយគ្រូបង្គោលតាមបណ្តាខណ្ឌរៀងៗខ្លួន ក្រោមការត្រួតពិនិត្យដោយក្រុមគ្រូបង្គោល ដែលអង្គភាពអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនទៅបណ្តុះបណ្តាល ជំនាញផ្នែកអភិវឌ្ឍន៍កម្មវិធីកាយសម្បទា នៅមជ្ឈមណ្ឌលកីឡាបន្ទាយ នាពេលកន្លងមក។