ព័ត៌មានជាតិ

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំគណៈអភិបាលខេត្តកណ្ដាល ប្រចាំខែមេសា

ខេត្តកណ្តាល៖ នារសៀលថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំគណៈអភិបាលខេត្តកណ្ដាល ប្រចាំខែមេសា ដែលកិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត កងកំលាំងប្រដាប់អាវុធទាំង៣ អភិបាល នៃគណៈអភិបាល ក្រុង-ស្រុកទាំង១១ និងមន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត។

កិច្ចប្រជុំនេះដែរផ្ដោតសំខាន់លើ ការអនុវត្តសេចក្ដីសម្រេច របស់រាជរដ្ឋាភិបាល ក្នុងការបិទខ្ទប់ ភូមិសាស្ត្រក្រុងតាខ្មៅ នៃខេត្តកណ្ដាល និងការអនុវត្តវិធានការ ពិន័យអន្តរការណ៍ ចំពោះបុគ្គលដែលមិនគោរពវិធានការរដ្ឋបាល។

pnn

Leave a Reply

Your email address will not be published. Required fields are marked *