ព័ត៌មានជាតិ

ប្រជាពលរដ្ឋក្រីក្រ ១៦៥ គ្រួសារ រស់នៅក្នុង ភូមិទ្រា ,ភូមិពោធិ៍ នៅឃុំស្វាយពោធិ៍ និង ឃុំប្រាំយ៉ាម ស្រុកស្រីសន្ធរ ដែលស្ថិតនៅតំបន់បិទខ្ទប់ បន្ទាប់ពូរកឃើញមានប្រជាពលរដ្ឋឆ្លងជំងឺកូវីដ ១៩ ក្នុងព្រឹត្តិការណ៍ ២០កុម្ភៈ ដែលជាគ្រួសារខ្វះខាត បានទទួលអំណោយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន

នាព្រឹក ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១ ឯកឧត្ដម ហេង វណ្ណនី អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធនឹងជំងឺកូវីដ-១៩ រួមនឹងមន្ទីរពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន បានចូលរួមក្នុងពិធីចែកអំណោយនាអំណោយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់ជូនគ្រួសារក្រីក្រខ្វះខាតដែលស្ថិតនៅក្នុងតំបន់បិទខ្ទប់មិនអាចធ្វើដំណើរប្រកបរបរអាជីវកម្មផ្សេងៗបានចំនួន១៦៥គ្រួសារ ក្នុងនោះ ប្រជាពលរដ្ឋ ១២៤គ្រួសារ រស់នៅក្នុងឃុំប្រាំយ៉ាម ,៤១ គ្រួសារ រស់នៅ ឃុំស្វាយពោធិ៍( ភូ​មិទ្រាចំនួន២១ គ្រួសារ និងភូមិពោធិ៍ចំនួន២០គ្រួសារ )ដែលជាតំបន់បិទខ្ទប់ បន្ទាប់ពីរកឃើញមានប្រជាពលរដ្ឋឆ្លងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ។

ក្នុងឱកាសនោះ ឯកឧត្តម ហេង វណ្ណនី គូសបញ្ជាក់អំពីស្ថានភាព នៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងប្រទេសជាច្រើននៅលើពិភពលោក ដោយមានអ្នកឆ្លងជំងឺ និងអ្នកស្លាប់រាប់លាននាក់ ក្នុងនោះប្រទេសកម្ពុជាយើង ក៏មិនទាន់អាចបញ្ឈប់ការឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនៅឡើយ ។ ហើយនេះជាគ្រោះមហន្តរាយមួយ ក្នុងប្រទេសកម្ពុជាយើង ដែលយើងពុំធ្លាប់ជួបប្រទះឡើយ។ ឯកឧត្តមអភិបាលរងខេត្ត ក៏បានបញ្ជាក់ជូនបន្ថែមទៀតថាៈ ក្នុងវិធានការបិទភូមិ ដែលរដ្ឋបាលខេត្តបានដាក់ចេញនាពេលនេះ គឺសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋស្ថិតក្នុងតំបន់បិទខ្ទប់ សូមមានការអត់ធ្មត់ និងចូលរួមអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ដោយ ពាក់ម៉ាស រក្សាគម្លាត និង ត្រូវគោរពឱ្យបានខ្ជាប់ខ្ជួន នូវគោលការណ៍របស់រាជរដ្ឋាភិបាល ជាពិសេសវិធានការ ៣.ការពារ គឺទី១-ពាក់ម៉ាស់នៅគ្រប់ទីសាធារណៈ,ទី២-លាងដៃជាមួយសាប៊ូ, អាល់កុល ឬជែល ,ទី៣-រក្សាគម្លាតសុវត្ថិភាពសង្គម ចាប់ពីមួយម៉ែត្រកន្លះឡើងទៅ និង ៣.កុំៈគឺទី១-កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល ,ទី២-កុំចូលទៅកន្លែងមានមនុស្សច្រើនកុះករ ,ទី៣-កុំប៉ះពាល់គ្នា។ ដែលនេះជាវិធានការណ៍ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដើម្បីកាត់ផ្តាច់ខ្សែចំលង នៃជំងឺកូវី-១៩ កាន់តែធ្ងន់ធ្ងរក្នុងគ្រួសារ សហគមន៍ បន្តទៀត។ ឯកឧត្តមអភិបាលរងខេត្ត បានរំលឹកផងដែរថាៈដោយមានការយកចិត្តទុកដាក់ពីសម្តេចតេជោ ហ៊ុន សែន ប្រមុខដឹកនាំរាជរដ្ឋាភិបាល សម្តេចតែងតែគិតគូរដល់សុខទុក្ខប្រជាពលរដ្ឋនៅគ្រប់កាលៈទេសៈ ជាពិសេស បងប្អូនប្រជាពលរដ្ឋដែលស្ថិតក្នុងតំបន់បិទខ្ទប់។

ឯកឧត្តម បានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ ត្រូវចូលរួមស្តាប់ការផ្សព្វផ្សាយ និងត្រូវគោរពតាមវិធានការណ៍នានារបស់រាជរដ្ឋាភិបាល, ក្រសួងសុខាភិបាល និងអាជ្ញាធរខេត្ត ស្រុក ឃុំ ភូមិ ទាំងអស់គ្នា កុំឲ្យធ្វេសប្រហែស ឬខ្វះការប្រុងប្រយ័ត្នឡើយ។

សម្ភារៈអំណោយដែលបានចែកជូនក្នុង១គ្រួសារទទួលបាន÷ អង្ករ ២៥គ.ក្រ , មី ១កេស និង ត្រីខ១យួរ សំរាប់ដោះស្រាយជីវភាពរយៈពេលខ្លីជាបណ្តោះអាសន្ន ក្នុងស្ថានភាពដ៏លំបាកនាពេលនេះ៕

pnn

Leave a Reply

Your email address will not be published. Required fields are marked *