ព័ត៌មានជាតិ

រដ្ឋបាលខេត្តកំពង់ឆ្នាំង បានចេញសេចក្តីសម្រេច បន្តបិទខ្ទប់ក្នុងភូមិសាស្រ្តភូមិឆ្នុកទ្រូ និងភូមិកំពង់ព្រះ ស្ថិតនៅក្នុងឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៌ ខេត្តកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ នាថ្ងៃទី១១​ ខែឧសភា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានចេញសេចក្តីសម្រេច បន្តបិទខ្ទប់ក្នុងភូមិសាស្រ្តភូមិឆ្នុកទ្រូ និងភូមិកំពង់ព្រះ ស្ថិតនៅក្នុងឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៌ ខេត្តកំពង់ឆ្នាំង ដែលជាតំបន់មានការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ “ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ” ក្នុងរយៈពេល ១សប្តាហ៍បន្តទៀត គិតចាប់ពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ ក្នុងគោលបំណងធានាដល់ប្រសិទ្ធភាពនៃការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដែលត្រូវបានបិទខ្ទប់ និងទប់ស្កាត់ជំងឺនេះមិនឱ្យឆ្លងរាលដាលទៅតំបន់ផ្សេងទៀត៕​

pnn

Leave a Reply

Your email address will not be published. Required fields are marked *