ព័ត៌មានជាតិ

សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ទៅចែកជូនប្រជាពលរដ្ឋរងគ្រោះដោយអគ្គីភ័យឆេះផ្ទះ ចំនួន ៣គ្រួសារ នៅឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល

ខេត្តកណ្តាល៖ នាព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១នេះ ប្រតិភូសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ដឹកនាំដោយលោកស្រី ខុន លក្ខិណា សមាជិកាគណៈកម្មាធិការសាខា តំណាងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល បានចុះសួរសុ​ខទុក្ខ និងនាំយកអំណោយមនុស្សធម៌ទៅចែកជូនប្រជាពលរដ្ឋរងគ្រោះដោយអគ្គីភ័យឆេះផ្ទះ ចំនួន ៣គ្រួសារ នៅឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល ។

នាឱកាសនោះលោកស្រី ខុន លក្ខិណា មានមតិសំណេះសំណាល និងបានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដោយក្ដីនឹករលឹក និងក្តីអាណិតអាសូរជាទីបំផុត។ លោកស្រីបានបន្តទៀតថា កាកបាទក្រហមកម្ពុជាដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន សម្ដេចតែងមានការគិតគូរជានិច្ចអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋទូទៅនៅគ្រប់ពេលវេលា និងថែមទាំងបានណែនាំជាប្រចាំដល់មន្រ្តីនៅថ្នាក់មូលដ្ឋានទាំងអស់ ត្រូវពិនិត្យមើលពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងចុះសុខទុក្ខដល់ជនងាយរងគ្រោះ និងជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់ពូជសាសន៍ សាសនា ឬនិន្នាការនយោបាយឡើយ។

អំណោយដែលសាខាបានផ្ដល់ជូនក្នុង ១គ្រួសារទទួលបាន៖ អង្ករ ៥០គីឡូក្រាម ,មី ១កេស ,ត្រីខ ១០កំប៉ុង ,ទឹកសុទ្ធ ១កេស ,ទឹកត្រី ១យួរ ,ទឹកស៊ីអ៊ីវ ១យួរ, ឃីត ១កញ្ចប់, ប្រេងឆា១ដប, ម៉ាស់ ១០បន្ទះ, អាល់កុល១ដប អាវយឺត៥ កៅស៊ូតង់១ និងថវិកា៥០ម៉ឺនរៀល។

pnn

Leave a Reply

Your email address will not be published. Required fields are marked *