ព័ត៌មានជាតិ

ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ និង ឯកឧត្តម គង់ សោភ័ណ្ឌ អញ្ជើញដឹកនាំកិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាខេត្តលើកទី២៥ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកណ្តាល

ខេត្តកណ្ដាល៖ រដ្ឋបាលខេត្តកណ្តាល នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១នេះ បានរៀបចំកិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាខេត្តលើកទី ២៥ អាណត្តិទី ៣ របស់ក្រុមប្រឹក្សាខេត្តកណ្តាល ដែលដឹកនាំកិច្ចប្រជុំដោយឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាពនានាជំវិញមកខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត នាយក នាយករងទីចាត់ការអង្គភាពចំណុះសាលាខេត្ត និងមន្រ្តីពាក់ព័ន្ធជាច្រើនរូប។

សូមបញ្ជាក់ថា ក្នុងកិច្ចប្រជុំនេះក្រុមប្រឹក្សាខេត្តបានលើកយករបៀបវារៈចំនួន១០ ដើម្បីពិនិត្យ ពិភាក្សា និងអនុម័តរួមមាន៖ ១-មតិថ្លែងបើកអង្គប្រជុំរបស់ក្រុមប្រឹក្សា ។ ២-ពិនិត្យ ពិភាក្សា និងអនុម័ត លើកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី២៤ អាណត្តិទី៣ របស់ ក្រុមប្រឹក្សាខេត្ត ។ ៣ពិនិត្យ ពិភាក្សា និងអនុម័ត លើរបាយការណ៍ប្រចាំខែឧសភា ឆ្នាំ២០២១ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្ត ។ ៤-ពិនិត្យ ពិភាក្សា និងអនុម័ត លើសេចក្តីព្រាងផែនការក្របខណ្ឌមន្ត្រីឆ្នាំ២០២២ របស់សាលាខេត្ត កណ្តាល ។ ៥-ពិនិត្យ និងពិភាក្សា លិខិតលេខ ៩១៣សរប ចុះថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ របស់មន្ទីរសុខា ភិបាលខេត្ត ស្តីពីផែនការក្របខណ្ឌមន្រ្តី និងមន្ត្រីកិច្ចសន្យាឆ្នាំ២០២២ ។ ៦-ពិនិត្យ ពិភាក្សា និងអនុម័ត លើតារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្ត ដែលបានមកពីការផ្តល់ សេវារដ្ឋបាល ដើម្បីឧបត្ថម្ភជូនមន្ត្រីរដ្ឋបាលខេត្ត សម្រាប់ខែមិថុនា ឆ្នាំ២០២១។ ៧-កំណត់កាលបរិច្ឆេទសម្រាប់កិច្ចប្រជុំសាមញ្ញលើកទី២៦ របស់ក្រុមប្រឹក្សាខេត្ត ។ ៨-ផ្សព្វផ្សាយ សេចក្តីជូនដំណឹង សេចក្តីណែនាំ និងលិខិតផ្សេងៗ ៩-បញ្ហាផ្សេងៗ និងទី១០មតិបូកសរុប និងបិទអង្គប្រជុំដោយប្រធានក្រុមប្រឹក្សាខេត្ត។

ថ្លែងក្នុងកិច្ចប្រជុំនេះ ឯកឧត្តមប្រធាន​ក្រុមប្រឹក្សា​ខេត្ត បាន​ណែនាំ និងលើទឹកចិត្តដល់​រដ្ឋបាល​ខេត្ត មន្ទីរ​អង្គភាព និងអាជ្ញាធរមានសមត្ថកិច្ច​ទាំងអស់ ត្រូវ​ខិតខំ​យកចិត្តទុកដាក់​អនុវត្ត​ការងារ​របស់​ខ្លួន​បន្ថែម​ទៀត ជា​ពិសេសលើ​ការងារ​ផ្តល់​សេវា​សាសាធារណ និងដោះស្រាយបញ្ហានានាជូនប្រជាពលរដ្ឋឲ្យបានប្រសិទ្ធភាពខ្ពស់។
ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ដល់ថ្នាក់ដឹកនាំខេត្ត និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានយកចិត្តទុកដាក់ខិតខំប្រឹងប្រែងបំពេញការងារមានទំនួលខុសត្រូវខ្ពស់ និងដោះស្រាយបញ្ហាប្រឈមនានាដែលកើតមានឡើងកន្លងមក ទទួលបានលទ្ធផលល្អ ជាពិសេសបានពង្រឹងផ្នែកសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងការផ្សព្វផ្សាយ ការទប់ស្កាត់នៃការរីករាលដាល នៃជំងឺកូវិដ-១៩ ក្នុងមូលដ្ឋានរបស់ខ្លួនបានយ៉ាងមានប្រសិទ្ធភាព។
pnn

Leave a Reply

Your email address will not be published. Required fields are marked *