ព័ត៌មានជាតិ

ឯកឧត្ដម នៃ ចារី និងលោក ខុន សេរីរដ្ឋា បានអញ្ជើញចុះពិនិត្យ ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី០១ (Sinopharm) ជូនប្រជាពលរដ្ឋ នៅក្នុងវត្តភូមិថ្មី ស្រុកអង្គស្នួល ខេត្តកណ្តាល

ខេត្តកណ្តាល ៖ នាថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១នេះ ឯកឧត្ដម នៃ ចារី អភិបាលរងខេត្តកណ្ដាល និងលោក ខុន សេរីរដ្ឋា អភិបាលស្រុកអង្គស្នួល បានអញ្ជើញចុះពិនិត្យ ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី០១ (Sinopharm) ជូនប្រជាពលរដ្ឋរស់នៅ ក្នុងឃុំបែកចាន ឃុំឆក់ឈើនាង ស្ថិតក្នុងវត្តភូមិថ្មី ស្រុកអង្គស្នួល ខេត្តកណ្តាល ដោយមានការចូលរួមពីដោយក្រុមគ្រូពេទ្យនៃមន្ទីរសុខាភិបាលខេត្តកណ្តាល ក្រុមគ្រូពេទ្យនៃការិយាល័យសុខាភិបាលស្រុកអង្គស្នួល និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់ ឯកឧត្តម ហ៊ុន ម៉ានី កំពុងចូលរួមយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ជូនប្រជាពលរដ្ឋដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ ។
គួរបញ្ជាក់ថា សម្រាប់ទីតាំងដែរបងប្អូនប្រជាពលរដ្ឋអាចមកចាក់វ៉ាក់សាំងបានមាន ០៤ទីតាំងគឺតាំងទី០១ វត្តភូមិថ្មី ទី០២វត្តអង្គសម្ពលី ទី០៣សាលារៀនចិនឆេង ម៉េង ទី០៤វត្តឱង្គារ។
pnn

Leave a Reply

Your email address will not be published. Required fields are marked *