ព័ត៌មានជាតិ

លោក លាង ច័ន្ទរង្សី ត្រូវបានតែងតាំង ជាប្រធានមន្ទីរមុខងារសាធារណៈខេត្តកណ្ដាលថ្មី ជំនួសលោក ប៉ុល ថូ ដែលត្រូវចូលកាន់មុខតំណែងថ្មី

ខេត្តកណ្តាល ៖ ឯកឧត្ដម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសចូលកាន់មុខតំណែង ប្រធានមន្ទីរមុខងារសាធារណៈខេត្តកណ្ដា​ល​ ដោ​​យមានការចូលរួមពី ឯកឧត្ដម លោកជំទាវ ប្រតិភូក្រសួងមុខងារសាធារណៈ ឯកឧត្ដមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល ឯកឧត្ដម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្ដម លោកជំទាវ អភិបាលរងខេត្ត អភិបាលក្រុង-ស្រុក ទាំង១១ កងកម្លាំងទាំង៣ និងមន្ទីរអង្គភាពជុំវិញខេត្ត។
សូមបញ្ជាក់ថា ៖ លោក លាង ច័ន្ទរង្សី ត្រូវបានតែងតាំង ជាប្រធានមន្ទីរមុខងារសាធារណៈខេត្តកណ្ដាលថ្មី ជំនួសលោក ប៉ុល ថូ ដែលត្រូវចូលកាន់មុខតំណែងថ្មី ជាអនុប្រធាននាយកដ្ឋានត្រួតពិនិត្យ និងវាយតម្លៃ នៃអគ្គនាយកដ្ឋានគោលនយោបាយមុខងារសាធារណៈ ក្នុងក្របខណ្ឌក្រសួងមុខងារសាធារណៈ។
pnn

Leave a Reply

Your email address will not be published. Required fields are marked *