ព័ត៌មានជាតិ

រដ្ឋបាលខេត្តបាត់ដំបងបន្តដាក់បម្រាមការលក់គ្រឿង ស្រវឹងនិងជួបជុំផឹកស៊ី និងវិធានការដទៃទៀត

ខេត្តបាត់ដំបង ៖ ដោយសារតែចំនួនអ្នកឆ្លងជំងឺកូវីដ១៩ផ្ទុះកាន់តែខ្លាំងពុំទាន់មានសញ្ញាថមថយ នោះ អាជ្ញាធរខេត្តបាត់ដំបង បានបន្តបម្រាមការលក់ដូរគ្រឿងស្រវឹង និង ការជួបជុំផឹកស៊ី និង វិធានការបណ្តោះ អាសន្នផ្សេងទៀត ដើម្បីការ ទប់ស្កាត់ការឆ្លងរីករាលដាលជំងឺដ៏កាចសាហាវនេះ ។

ក្នុងសេចក្តីណែនាំរបស់រដ្ឋបាលខេត្តបាត់ដំបង បានបន្តការដាក់បម្រាមបណ្តោះ អាសន្ន ដែលចេញផ្សាយលើផេករដ្ឋបាលខេត្តនាថ្ងៃទី ២៨ ខែកក្កដានេះ ត្រូវបន្តអនុវត្តន៍ ចាប់ពីថ្ងៃទី ២៦ខែកក្កដា រហូតដល់មានការសម្រេចជាថ្មី ៕

pnn

Leave a Reply

Your email address will not be published. Required fields are marked *