ព័ត៌មានជាតិ

ស្ត្រីនៅមន្ទីរបរិស្ថានខេត្ត សៀមរាបសប្បាយរីករាយក្រោយពេលបង្កើតឱ្យមានទារកដ្ឋាននៅមន្ទីរដើម្បីជួយសម្រួលការលំបាករបស់ពួកគាត់

ខេត្តសៀមរាប ៖ មន្ទីរបរិស្ថានខេត្ត សៀមរាប បានបង្កើតឱ្យមានទារកដ្ឋាន សម្រាប់មន្ត្រីរាជការជាស្ត្រី ដើម្បីផ្តល់ឱកាស និង ជួយសម្រួលដល់ស្ត្រីបានមើលថែ និងបំបៅកូនក្នុងពេលមកបំពេញការងារ ដែលជួយលើកកម្ពស់ដល់ស្ត្រីនៅ កន្លែងធ្វើការ។

លោក ស៊ុន គង់ ប្រធានមន្ទីរបរិស្ថានខេត្តសៀមរាបបានឱ្យដឹងថា អនុវត្តតាមគោលនយោបាយរបស់ប្រមុខរាជរដ្ឋាភិបាល ដែលបានលើកទឹកចិត្ត និងផ្តល់ឱកាសដល់ស្ត្រីអាចបំពេញការងារដូចនឹងបុរសដែរនោះ មន្ទីបរិស្ថានខេត្ត សៀមរាប បានរៀបចំបង្កើតឡើងនូវបន្ទប់ទារកដ្ឋាននេះឡើងបានមួយរយៈមកហើយ ដើម្បីផ្តល់ឱ្យមន្ត្រីរាជការជាស្ត្រី អាចមានពេលវេលាដ៏កក់ក្តៅ ក្នុងការបំពេញការងារ ចំណេញពេលវេលា និងបានមើលថែកូនៗ របស់ពួកគាត់ ដោយមិនចាំបាច់បារម្ភពីសុវត្ថិភាពកូនៗនៅពេលមកបំពេញ ការងារ។

លោកបន្តថា ទារកដ្ឋានដែលបានបង្កើតឡើងនេះ គឺមានចំនួន១បន្ទប់ នៅក្នុងមន្ទីរតែម្តង ដោយមានសម្ភារក្មេងៗ និងមានការតុបតែងលម្អ យ៉ាងស្រស់ស្អាតផងដែរ។

“គោលបំណងមានច្រើនព្រោះមន្ត្រីរាជការ នៃមន្ទីរបរិស្ថានដែលមានកូនតូចៗ គាត់មកបម្រើការងារគាត់អាចយកកូនគាត់មកធ្វើការបាន ឱ្យកូនគាត់នៅក្នុងទារកដ្ឋានដើម្បីមើលថែ ដោយខ្លួនគាត់ផ្ទាល់ចៀសវាងការទុកកូនចោលនៅផ្ទះ ដែលពិបាកមិនសូវមានអ្នកជួយមើលថែ ទីពីរគាត់អាចធ្វើការប្រាស្រ័យទាក់ទងដោយផ្ទាល់បំពេញការងារប្រចាំថ្ងៃផ្សេងៗគាត់អាចចំណេញពេលវេលា យើងព្យាយាមសម្របសម្រួលព្យាយាមលើកទឹកចិត្ត តាមអ្វីដែលយើងអាចធ្វើបាន ហើយជាពិសេសតាមអ្វីដែលជា គោលនយោបាយរាជរដ្ឋាភិ បាល ក៏ដូចជាក្រសួងបរិស្ថានជាដើម ដែលតែងតែណែនាំ និងចេញសេចក្តីប្រកាសនានា នេះជាកិច្ចការមួយដែលយើងត្រូវយកចិត្តទុកដាក់ដែរ មិន ថាតែនារីទេ សូម្បីតែជនពិការក៏យើងគិតគូរផ្លូវដើរ បន្ទប់ទឹក តាមគោលការណ៍រាជរដ្ឋាភិ បាល”។

លោកស្រី ចាប ថាឡា ជា មន្ត្រីនៃមន្ទីរបរិស្ថានខេត្ត សៀមរាបបានឱ្យដឹងថា លោក ស្រីពិតជាសប្បាយរីករាយក្រៃ លែង ដែលថ្នាក់ដឹកនាំបានយកចិត្តទុកដាក់ និងគិតគូរអំពីសុខទុក្ខបងប្អូនស្ត្រី ជាពិសេសស្ត្រីដែលមានកូនតូចៗ អាចមានឱកាសបំពេញ ការងារជូនរដ្ឋ បានគ្រប់គ្រាន់ និងក៏អាចបំពេញតួនាទីជាម្តាយ ក្នុងការមើលថែទាំកូនរបស់ខ្លួនឱ្យល្អប្រសើដែរ។ លោកស្រីក៏បានថ្លែងអំណរ គុណ ដល់ប្រមុខរាជរដ្ឋាភិ បាល ថ្នាក់ដឹកនាំក្រសួង និងប្រធានមន្ទីរបរិស្ថាន ដែលបានយកចិត្តទុកដាក់ ផ្តល់ឱកាសដល់ស្ត្រី ជាពិសេសការបង្កើតឱ្យមានទារកដ្ឋាននៅមន្ទីរផ្ទាល់ដើម្បីជួយសម្រួលការលំបាករបស់បងប្អូនស្រ្តីទាំងអស់។

សប្បាយចិត្តនិងកក់ក្តៅ សំខាន់ក្នុងនាមជាម្តាយ កូននៅតូចផងបើសិនមកកន្លែងធ្វើការហើយទុកកូននៅផ្ទះទៀត អារម្មណ៍នៅនឹងកូន អត់មូលនឹងការងារ ដល់ ពេលមន្ទីរគាត់បានធ្វើកន្លែងអីចឹងមក ខ្ញុំសប្បាយចិត្តមែនទែន អត់នឹកស្មានថាកន្លែងធ្វើការគាត់ផ្តល់ឱកាសឱ្យយើង មានកូនតូចយកទៅបាន បានមើលកូនផង បានធ្វើការផង ងាយស្រួលយើងអត់បារម្ភពីសុវត្ថិភាពកូន ងាយស្រួលបំពេញការងារ ការអរគុណខ្ញុំពិតជាអរគុណថ្នាក់ដឹកនាំក្រសួង ក៏ដូចជាលោកប្រធានមន្ទីរ ដែលបានផ្តល់ឱកាសដល់មន្ត្រីដែលជាស្ត្រី ដែលមានជាទារកដ្ឋាន ឱ្យគាត់អាចយកកូនមកធ្វើការផង អ៊ីចឹងទៅវាជាការរួម ចំណែកមួយ កាត់បន្ថយការចំណាយក៏យើងអាចនិយាយបានយើងអាចមានអារម្មណ៍កក់ក្តៅថាកន្លែងធ្វើការដូចជាផ្ទះយើង។

សូមជម្រាបផងដែរថា ក្រោយពេលមន្ទីរបរិស្ថានខេត្តសៀមរាប បង្កើតជាទារកដ្ឋានសម្រាប់ស្ត្រីនេះ ក្រសួងកិច្ចការនារី បានអបអរសាទរ និងកោតសរ សើរ ចំពោះឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន និងលោកប្រធានមន្ទីរបរិស្ថានខេត្ត សៀមរាប ដែលបានយកចិត្តទុកដាក់ និងរៀបចំឱ្យមានកន្លែងមើលក្មេងសម្រាប់មន្រ្តី ដែលមានកូនតូច នៅក្នុងកន្លែងធ្វើការ នៃមន្ទីរបរិស្ថានខេត្តសៀមរាប ៕

pnn

Leave a Reply

Your email address will not be published. Required fields are marked *