ព័ត៌មានជាតិ

មនុស្សមួយក្រុមធំ កំពុងតែជួបជុំប្រមូលផ្តុំគ្នាលេងល្បែងស៊ីសងខុសច្បាប់យ៉ាងអនាធិបតេយ្យ មិនខ្លាចជំងឺកូវីដ១៩ ស្ថិតនៅភូមិទាហ៊ា ឃុំស្វាយពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម

ខេត្តកំពង់ចាម៖ ទីតាំងល្បែងស៊ីសងខុសច្បាប់ (មាន់ជល់ នឹងអាប៉ោង) ស្ថិតនៅក្នុងភូមិទាហ៊ា ឃុំស្វាយពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម កំពុងតែជួបជុំប្រមូលផ្តុំគ្នាលេងល្បែងស៊ីសងខុសច្បាប់ (មាន់ជល់ នឹងអាប៉ោង)យ៉ាងអនាធិបតេយ្យ មិនខ្លាចជំងឺកូវីដ១៩ ជាពិសេស(Delta) រីឯលោក សុខ យ៉េន អធិការនគរបាលស្រុកស្រីសន្ធ មិនទាន់ចាក់វិធានការបង្រា្កបនោះឡើយ ទោះបីជាមានប្រជាពលរដ្ឋ ឬសារព័ត៌មានបានខលរាយការណ៍ ក៏លោកមិនទាន់មានវិធានការបង្រា្កបដែរ។

ជាក់ស្តែងនៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១ក្រុមការងារ សារព័ត៌មានយើង បានចុះទៅដល់ទីតាំង ហើយខលសុំការសហការជាមួយ លោក សុខ យ៉េន អធិការនគរបាលស្រុកស្រីសន្ធរ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ប៉ុន្តែគាត់នៅតែមិនមានចំណាត់ការបង្ក្រាបទីតាំងល្បែងស៊ីសងខាងលើនេះដដែល។

ពាក់ព័ន្ធទៅនឹងករណីខាងលើនេះ ប្រជាពលរដ្ឋជាច្រើនសូមអំពាវនាវដល់លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងលោក ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម សូមជួយពិនិត្យមើលករណីខាងលើនេះ ផងទាន៕

Leave a Reply

Your email address will not be published. Required fields are marked *