ព័ត៌មានជាតិ

សូមអបអរសាទរ សម្តេចតេជោ ហ៊ុន សែន ទទួលបានមេដាយមាសសន្តិភាពពិភពលោក ​World Summit Peace ពីមហាសន្និបាតនៃក្តីសង្ឃឹមលើកទី៧​​

នាព្រឹកថ្ងៃអាទិត្យ ៦កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញថ្លែងសុន្ទរកថាក្នុងកម្មវិធីមហាសន្និបាតនៃក្តីសង្ឃឹមពិភពលោកលើកទី៧ ៖ ស្ថាប័នស្រាវជ្រាវឆ្នាំ២០២២ ក្រោមប្រធានបទ «សន្តិភាពនៅតំបន់អាស៊ីប៉ាស៊ីហ្វិក»

គួរបញ្ជាក់ផងដែរថា ក្នុងកម្មវិធីមហាសន្និបាតខាងលើ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទទួលបានមេដាយមាសសន្តិភាពពិភពលោក​World Summit Peace ពីមហាសន្និបាតនៃក្តីសង្ឃឹមលើកទី៧​​ ក្រោមប្រធានបទស្តីពី “សន្តិភាពនៅតំបន់អាស៊ីប៉ាស៊ីហ្វិក”។

សម្តេចតេជោ ហ៊ុន សែន គឺជាស្ថាបនិកសន្តិភាពយ៉ាងពិតប្រាកដនៅកម្ពុជា និងជាមេដឹកនាំគំរូដ៏អស្ចារ្យមួយរូបក្នុងឧបទ្វីបអាស៊ី៕

pnn

Leave a Reply

Your email address will not be published. Required fields are marked *