ព័ត៌មានជាតិ

កម្លាំងចម្រុះដែលកំពុងឈរប្រចាំការនៅតាមគោលដៅចំនួន៤៩ បានទទួលទឹកបរិសុទ្ធ កម្ពុជា ពីយុទ្ធនាការ «ទឹកចិត្តកម្ពុជា»  របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស

កម្លាំងចម្រុះដែលកំពុងឈរប្រចាំការនៅតាមគោលដៅចំនួន ៤៩ ក្នុងរាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តមណ្ឌលគិរី និងខេត្តព្រៃវែងបានទទួលទឹកបរិសុទ្ធ កម្ពុជា ពីយុទ្ធនាការ «ទឹកចិត្តកម្ពុជា» របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដោយគោលដៅនីមួយៗទទួលបានចំនួន ១០ កេស ។

នេះគឺផ្នែកមួយនៃការបរិច្ចាគប្រចាំខែជូនគោលដៅចំនួន ១៩៤ នៅទូទាំង ២៥ ខេត្តក្រុងដែលបានចាប់ផ្តើមកាលពីខែ មីនា ដើម្បីគាំទ្រ និងលើកទឹកចិត្តដល់ការខិតខំប្រឹងប្រែងរបស់កងកម្លាំងចម្រុះដែលបានបម្រើប្រជាពលរដ្ឋទាំងយប់ថ្ងៃ ជាពិសេស ក្នុងស្ថានភាពលំបាកនៃការរាលដាលនៃជំងឺកូវីដ-១៩។ ក្រៅពីនេះ យុទ្ធនាការ «ទឹកចិត្តកម្ពុជា» បានបរិច្ចាគទឹកបរិសុទ្ធ កម្ពុជា និងភេសជ្ជៈជាច្រើនម៉ឺនកេស ដល់មន្ទីរពេទ្យ ក្រសួង និងស្ថាប័នជាច្រើនផ្សេងទៀត៕

pnn

Leave a Reply

Your email address will not be published. Required fields are marked *