ព័ត៌មានជាតិ

ទិវាស្បៀងអាហារពិភពលោកឆ្នាំ២០២១ ក្រោមប្រធានបទ “សកម្មភាពយើង ផលិតកម្មល្អ អាហាររូបត្ថម្ភល្អ បរិស្ថានល្អ នាំឱ្យជីវិតយើងកាន់តែប្រសើរ”

ខេត្តព្រៃវែង ៖ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម ជា សុមេធី អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង អញ្ជើញជាអធិបតី ទិវាស្បៀងអាហារពិភពលោកឆ្នាំ២០២១ ក្រោមប្រធានបទ “សកម្មភាពយើង ផលិតកម្មល្អ អាហាររូបត្ថម្ភល្អ បរិស្ថានល្អ នាំឱ្យជីវិតយើងកាន់តែប្រសើរ” ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក អត់តូញ៉ូ ចាវុន (Antonio Schiavone) តំណាងអង្គការ​ស្បៀង និងកសិកម្ម នៃអង្គការសហប្រជាជាតិប្រចាំកម្ពុជា និងលោកស្រី ក្លែរ កូណាន់ (Claire Conan) នាយកប្រចាំប្រទេស នៃកម្មវិធីស្បៀងអាហារពិភពលោក ព្រមទាំងផ្នែកពាក់ព័ន្ធ ដែលបានប្រារព្ធធ្វើនៅឃុំតាំងគោកលិច ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង នាព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១។

pnn

Leave a Reply

Your email address will not be published. Required fields are marked *