រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ព្រមទាំងអាជ្ញាធរក្នុងមូលដ្ឋានជាច្រើននាក់ទៀតបានលាងសម្អាតកាកសំណល់ពីការជន់លិចដោយទឹកជំនន់ នៅក្នុងបរិវេណបុរី VIP ស្ថិតក្នុងភូមិម៉ឺនត្រា សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ។
Author: pnn
ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល បំពាក់ឋានន្តរសក្កិគ្រឿងឥស្សរិយសជូនយោធិន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ សោធននិវត្តន៍និងពិការឆ្នាំ២០២០ ចំនួន៣៣នាក់
រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០នេះ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ អញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាល បំពាក់ឋានន្តរសក្តិ គ្រឿងឥស្សរិយយស ជូនយោធិន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ សោធននិវត្តន៍ និង ពិកា ឆ្នាំ២០២០ ចំនួន៣៣នាក់។ បន្ទាប់ពីពិធីបំពាក់ឋានន្តរសក្តិ និង គ្រឿងឥស្សរិយយសរួចមក លោក ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានដឹកនាំ យោធិនដែលចូលនិវត្តន៍ទាំង ៣៣រូប ចូលរួមប្រជុំពីចម្ងាយតាមរយៈប្រព័ន្ធ Video Conference ព្រមគ្នាជាមួយ យោធិន សោធននិវត្តន៍ ឆ្នាំ២០២០ទូទាំង២៥ រាជធានី-ខេត្ត ដើម្បីស្តាប់ប្រសាសន៍សំណេះសំណាលរបស់ លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ។ ក្រោយបញ្ចប់កម្មវិធី ឯកឧត្តម […]
ឯកឧត្តម អ៊ូច ភា ប្រធានសាខាកាកបាទក្រហមខេត្តតាកែវ បាននាំយកអំណោយរបស់សម្ដេចកិត្តិព្រិទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនដល់បងប្អូនអតីតៈយុទ្ធជន ក្នុងស្រុកព្រៃកប្បាស់ ខេត្តតាកែវ
ខេត្តតាកែវ ៖ នាព្រឹកថ្ងៃអង្គារ៍ ទី២៧ ខែតុលា ឆ្នាំ ២០២០នេះ ក្រុមគ្រួសារអតីតយុទ្ធជនមួយចំនួន ដែលកំពុងតែជួបប្រទះជីវភាពខ្វះខាត ត្រូវបានឯកឧត្តម អ៊ូច ភា ប្រធានសាខាកាកបាទក្រហមខេត្តតាកែវ បាននាំយកអំណោយរបស់សម្ដេចកិត្តិព្រិទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា យកទៅចែកជូនដល់លំនៅដ្ឋានក្នុងស្រុកព្រៃកប្បាស់ ខេត្តតាកែវ
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតី និងចុចប៊ូតុង បើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ ពីផ្លូវជាតិលេខ១ ទៅកោះនរា និងពីកោះនរាទៅកោះពេជ្រ
រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រមកកម្ពុជា អញ្ជើញជាអធិបតី និងចុចប៊ូតុង ពិធីបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ ពីផ្លូវជាតិលេខ១ ទៅតំបន់អភិវឌ្ឍន៍កោះនរា និងពីកោះនរា ទៅទីក្រុងរណបកោះពេជ្រ ដែលរៀបចំឡើងនៅលើកោះនរា ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ឯកឧត្តម អ៊ី ឈាន ប្រធានក្រុមការងារចុះជួយខេត្តប៉ៃលិន បានបើកកិច្ចប្រជុំពិនិត្យ និងផ្ដល់យោបល់អំពីផលប៉ះពាល់និងផែនការត្រៀមបម្រុងសម្រាប់ការឆ្លើយតបសង្គ្រោះបន្ទាន់ គ្រោះមហន្តរាយទឹកជំនន់ ក្នុងខេត្តប៉ៃលិន
ខេត្តប៉ៃលិន ៖ នាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០នេះ នៅសាលប្រជុំរោងកុន ឯកឧត្តម អ៊ី ឈាន ប្រធានក្រុមការងារចុះជួយខេត្តប៉ៃលិន បានបើកកិច្ចប្រជុំពិនិត្យ និងផ្ដល់យោបល់អំពីផលប៉ះពាល់និងផែនការត្រៀមបម្រុងសម្រាប់ការឆ្លើយតបសង្គ្រោះបន្ទាន់ គ្រោះមហន្តរាយទឹកជំនន់ ក្នុងខេត្តប៉ៃលិន ដោយមានការអញ្ជើញចូលពីសំណាក់ ឯកឧត្តម សៅ សារ៉ាត់ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ផាន់ ចាន់ធុល អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ថ្នាក់ដឹកនាំកងកម្លាំងទាំងបី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អភិបាលក្រុងស្រុក ផងដែរ។ ឯកឧត្តម អ៊ី ឈាន ប្រធានក្រុមការងារចុះជួយខេត្តប៉ៃលិន បានកោតសរសើរដល់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ ថ្នាក់ខេត្ត ដែលបានខិតខំអនុវត្តការងារកន្លងមកប្រកបដោយការទទួលខុសត្រូវខ្ពស់ និងបានទាន់ពេលវេលា សំដៅរួមគ្នា កាត់បន្ថយហានិភ័យនៃគ្រោះមហន្តរាយទឹកជំនន់ និងរាំងស្ងួត ជួយសម្រាលដល់ការលំបាករបស់ប្រជាពលរដ្ឋ។ឯកឧត្តមបន្ថែមទៀតថា ពីមួយឆ្នាំទៅមួយឆ្នាំ អាកាសធាតុមានការប្រែប្រួលជាបន្តបន្ទាប់ ដូច្នេះសូមអាជ្ញាធរគ្រប់ជាន់ថ្នាក់ ធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីបម្រែបម្រួលអាកាសធាតុ ដើម្បីឱ្យប្រជាពលរដ្ឋត្រៀមខ្លួនទុកជាមុននូវបញ្ហា ទាំងអស់នេះ និងរួមគ្នាការពារសុខសន្តិភាព ស្ថិរភាពនយោបាយ ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិបន្តទៀត។ ឯកឧត្ដមបានស្នើសុំគ្រប់អង្គភាពពាក់ព័ន្ធទាំងអស់ សូមពិនិត្យនូវរាល់ចំណុចដែលត្រូវកែលម្អឱ្យកាន់តែល្អប្រសើរ ឆ្លើយតបនឹងស្ថានភាព និងតម្រូវការជាក់ស្ដែងរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។ជាមួយគ្នានោះ ឯកឧត្ដមប្រធានអង្គប្រជុំ បានផ្សព្វផ្សាយបន្ថែមពីអត្ថប្រយោជន៍នៃបណ្ណសមធម៌ […]