ដោយអនុវត្តន៍តាមការណែនាំរបស់ ឯកឧត្ដមនាយឧត្ដមសេនីយ៍ គន់ គីម ទេសរដ្ឋមន្រ្តី និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា នៅព្រឹកថ្ងៃអង្គារ
Author: pnn
សមត្ថកិច្ចចម្រុះចុះចាប់រថយន្តដឹកឈើរបស់លោក ញ៉ាញ់ ដែលជាឈ្មួញឈើចាស់វស្សារ ក្នុងស្រុកកែវសីមា
ខេត្តមណ្ឌលគិរី: កម្លាំងអាវុធហត្ថស្នាក់ការលេខ៧៦១ បានដឹកនាំបញ្ជាផ្ទាល់ដោយលោកវរសេនីយ៍ត្រី សាក់ សុគុណ បានដឹកនាំកម្លាំងសហការជាមួយលោក ឆៀង ណាក់ នាយសង្កាត់រដ្ឋបាលព្រៃឈើចុងផ្លាស និងស្រែព្រះ ចុះចាប់រថយន្តដឹកជញ្ជូនឈើឆ្លងដែនខុសច្បាប់របស់លោក ញ៉ាញ់ ដែលជញ្ជូនឈើប្រណិតទៅលក់នៅប្រទេសវៀតណាម ជារៀងរាល់ថ្ងៃនោះ។ ករណីចុះចាប់រថយន្តដឹកឈើខាងលើនេះបានធ្វើឡើង កាលពីវេលាម៉ោង២ និង១០នាទី រសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ ចំណុចចំការស្វាយ ស្ថិតនៅភូមិឆ្នែង ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគីរី។ ចំណែកវត្ថុតាងដែលដែលកម្លាំងចាប់យករួមមាន៖ រថយន្ដម៉ាកហ៊ីយ៉ាន់ដាយពណ៌ខៀវ ពាក់ស្លាកលេខ “ម០៥-២០ភ.ព២” ចំណុះមួយតោនកន្លះចំនួនមួយគ្រឿង និងឈើប្រភេទលេខមួយដូចជា ឈើសាឡៅ និងឈើសុក្រំចំនួន១០ដុំ ។ ចំណែកឈ្មួញឈើឈ្មោះលោក ញ៉ាញ់ ដែលជាឈ្មួញបទល្មើសព្រៃឈើឆ្លងដែនចាស់វស្សារជញ្ជូនឈើលក់រាប់ឆ្នាំមកហើយនោះ ក៏គេមិនទាន់ឃើញសមត្ថកិច្ចជំនាញធ្វើឃាត់ខ្លួនមកសាកសួរនោះដែរ។ បច្ចុប្បន្ន វត្ថុតាងខាងលើត្រូវបានកម្លាំងជំនាញយកទៅរក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើចុងផ្លាស់ និងស្រែព្រះដើម្បីរងចាំការវាស់វែងចាត់ការបន្តនីតិវិធី៕
កាកបាទក្រហមកម្ពុជា ឧបត្ថម្ភថវិកា ជាលើកទី៤ ដល់មន្ទីរពេទ្យកុមារអង្គរ នៅខេត្តសៀមរាប រួមមាន ថវិកា គ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់
កាកបាទក្រហមកម្ពុជា ដែលមាន ហ្លួងម៉ែ នរោត្តម មុនីនាថ សីហនុ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន នៅថ្ងៃចន្ទ ទី ២០ ខែមិថុនា ឆ្នាំ២០២២នេះ បានឧបត្ថម្ភថវិកាចំនួន ៥០,០០០ដុល្លារ រួមជាមួយគ្រឿងឧបភោគបរិភោគ និងសម្ភារ:ប្រើប្រាស់ជាច្រើនទៀត ដល់មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប ក្នុងឱកាសដែលមន្ទីរពេទ្យនេះ ប្រារព្ធកម្មវិធីបុណ្យផ្កាប្រាក់មហាសាមគ្គីឆ្នាំទី៩ ដើម្បីប្រមូលនិធិសម្រាប់ការព្យាបាល និងថែទាំសុខភាពកុមារ-ទារក ប្រមាណ ៤០០-៥០០នាក់ ក្នុងមួយថ្ងៃដោយឥតគិតថ្លៃ។ ក្នុងឱកាសសំណេះសំណាល និងប្រគល់អំណោយនោះ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានពាំនាំប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹកជានិច្ចកាល ជាពិសេស ការថ្លែងអំណរគុណ និងកោតសរសើរដ៏ជ្រាលជ្រៅ ចំពោះថ្នាក់ដឹកនាំ ក្រុមគ្រូពេទ្យ និងបុគ្គលិកទាំងអស់ នៃមន្ទីរពេទ្យកុមារអង្គរ ដែលបានខិតខំលះបង់កម្លាំងកាយ-ចិត្ត ជួយសង្រ្គោះ និងព្យាបាល ផ្តល់ក្តីអាណិតស្រឡាញ់ ភាពកក់ក្តៅ […]
ការងារជួសជុលស្ពានតាអោង ដំណាក់កាលទី២ បញ្ចប់ទៅដោយជោគជ័យ
គម្រោងជួសជុលស្ពានតាអោង ក្នុងដំណាក់កាលទី២ បានបញ្ចប់ទៅដោយជោគជ័យ ទោះបីមានឧបសគ្គខ្លះៗកំឡុងពេលជួសជុលក៏ដោយ។ ដែលការងារជួសជុលនេះ មានរយ:ពេល ៣ខែ ចាប់ផ្តើមតាំងពីខែមីនា រហូតដល់ខែមិថុនា ឆ្នាំ២០២២នេះ ។ លោក ឮ ចាន់ណូរ៉ា បុរាណវិទូ នៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ ប្រាប់ឱ្យដឹងនៅរសៀលថ្ងៃទី២០ ខែមិថុនានេះថា ការជួសជុលស្ពានតាអោងក្នុងដំណាក់កាលទី២នេះ ផ្តោតសំខាន់ផ្នែកខាងត្បូងនៃស្ពាន ជួសជុលពង្រឹងជញ្ជាំងប្រេះហែក១កន្លែង និងសសរស្ពានដែលបានរលុះធ្លាក់២កន្លែង និងបង្កាន់ដៃនាគប្រវែង ៧០មែត្រ។ លោក ចាន់ណូរ៉ា បន្ថែមថា កំឡុងពេលជួសជុលក្រុមការងារបានធ្វើសម្រង់ប្លង់ ចុះបញ្ជីថ្ម ជួសជុលថ្ម រៀបពង្រឹងសសរដែលរលុះធ្លាក់ ជួសជុលពង្រឹងជញ្ជាំងដែលក្រៀកហែកផ្នែកខាងកើតឱ្យត្រូវតាមលំនាំដើម និងជួសជុលរៀបចំបង្កាន់ដៃនាគដាក់ចូលតាមទីតាំងដើមឡើងវិញ។ ជាមួយគ្នានេះដែរ អ្នកជំនាញរូបនេះបានលើកឡើងពីឧបសគ្គមួយចំនួនកំឡុងពេលជួសជុលថា៖ ទី១- ថ្មប្រេះហែកហៀបនឹងធ្លាក់ច្រើនចំណុច ទាមទារឱ្យមានការទល់ទ្រជាបន្ទាន់មុនការជួសជុលដើម្បីបង្ការការរលុះធ្លាក់ និងរក្សាសុវត្តិភាព ទី២- កំឡុងពេលអនុវត្តមានភ្លៀងធ្លាក់ញឹកញាប់ជាងមួយខែបណ្តាលឱ្យកម្ពស់ទឹកស្ទឹងឡើងជាបន្តបន្ទាប់ ដែលជាឧបសគ្គចម្បងក្នុងការជួសជុលជើងខាងក្រោមរបស់ស្ពាន។ ក្រុមការងារខិតខំប្រឹងប្រែងជួសជុលជើងក្រោម និងចាប់រន្ទារឡើងអោយផុតពីកម្រិតទឹកជន់ ដើម្បីកុំឱ្យរាំងស្ទះការងារ និងបានបញ្ចប់ដោយទទួលជោគជ័យទៅតាមការគ្រោងទុក។ បុរាណវិទូរូបនេះបន្តថា ការងារជួសជុលនេះគឺរក្សាបាននូវតម្លៃស្ថាបត្យកម្ម តម្លៃប្រវត្តិសាស្រ្ត រក្សាកេរដំណែល ព្រមទាំងថែរក្សាហេដ្ឋារចនាសម្ព័ន្ធសម័យបុរាណសម្រាប់មនុស្សជំនាន់នេះ […]
លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង អញ្ជើញចូលរួមក្នុងពិធីខួបលើកទី៤៥ ទិវាចងចាំនៃដំណើរឆ្ពោះទៅផ្តួលរំលំរបប ប៉ុល ពត
ថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ ជាថ្ងៃដែលសម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងយុទ្ធមិត្តរួមអាវុធដ៏ស្មោះស្ម័គ្រ ៤រូបទៀត បានរួមគ្នាយកជីវិតធ្វើជាដើមទុន ចេញទៅកាន់ប្រទេសវៀតណាម ស្វែងរកការគាំទ្រ ដើម្បីតស៊ូរំដោះជាតិ និងប្រជាជនកម្ពុជា ចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។ ថ្ងៃនេះទី២០ ខែមិថុនា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអញ្ជើញចូលរួមពិធីខួបលើកទី៤៥ ទិវាចងចាំនៃដំណើរឆ្ពោះទៅកាន់ការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និង សម្ពោធសមិទ្ធផលនានា ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម នាយករដ្ឋមន្ត្រីវៀតណាម នៅព្រំដែនកម្ពុជានិងវៀតណាម ត្រង់ចំណុចតំបន់ប្រវត្តិសាស្រ្តយោធាតេជោកោះថ្ម X16 ស្ថិតក្នុងភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដែលជាទីតាំង សម្តេចតេជោ និងយុទ្ធមិត្ត៤រូបទៀត បានឆ្លង់ទៅកាន់ប្រទេសវៀតណាមទាំងកណ្តាលអាធ្រាត្រ ស្វែងរកការគាំទ្រ ដើម្បីតស៊ូរំដោះជាតិ និងប្រជាជនកម្ពុជា ចេញពីរបបប្រល័យពូជសាសន៍ […]