ព័ត៌មានជាតិ

សមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ប្រារព្ធពិធីអបអរសាទរខួបលើកទី១៥ឆ្នាំ ទិវាអតីតយុទ្ធជនកម្ពុជា ២១ ខែមិថុនា ឆ្នាំ២០២២

ដោយអនុវត្តន៍តាមការណែនាំរបស់ ឯកឧត្ដមនាយឧត្ដមសេនីយ៍ គន់ គីម ទេសរដ្ឋមន្រ្តី និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា នៅព្រឹកថ្ងៃអង្គារ

ព័ត៌មានជាតិ

ឯកឧត្ដម គន់ គីម អញ្ជើញជួបសំណេះសំណាលជាមួយអតីតយុទ្ធជននៅខេត្តក្រចេះ ចំនួន៤៥០នាក់ ក្នុងឱកាសប្រារព្ធខួបលើកទី១៥ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា

ឯកឧត្ដមនាយឧត្ដមសេនីយ៍ គន់ គីម ទេសរដ្ឋមន្រ្តី និងជាអគ្គលេខាធិការសមាគម អតីតយុទ្ធជនកម្ពុជា បានអញ្ជើញជួបសំណេះណាលជាមួយអតីតយុទ្ធជន

ព័ត៌មានជាតិ

ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារទីចាត់ការ ១ ខ្នង កម្ពស់២ជាន់ មាន១៥បន្ទប់ នៅវិទ្យាល័យ ជាស៊ីម ជ្រោយចង្វារ​ ក្រោមអធិបតីភាព សម្តេចវិបុលសេនាភក្តី សាយ ឈុំ 

សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានស្នើឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បន្ដផ្សារភ្ជាប់ឱ្យកាន់តែជិតស្និទ្ធ

ព័ត៌មានជាតិ

ពិធីចុះអនុសារណៈ ដើម្បីសហប្រតិបត្តិការអភិវឌ្ឍនិងផ្លាស់ប្តូរកម្មវិធីសិក្សា

រាជធានីភ្នំពេញ ៖ ដោយទទួលបានសេចក្តីទុកចិត្តពី សាកលវិទ្យាល័យអន្តរជាតិ អាល់ម៉ាទីណះ នៃប្រទេសម៉ាឡេស៊ី នៅ

ព័ត៌មានជាតិ

ប្រធានសហព័ន្ធវាយសីជំរុញឱ្យក្រុមជម្រើសជាតិបន្តការខិតខំដើម្បីសម្រួច គោលដៅដណ្តើមមេដាយជូនជាតិ នាស៊ីហ្គេម ២០២៣

ឯកឧត្តម លី កុសល ប្រធានសហព័ន្ធកីឡាវាយសីកម្ពុជាបានជំរុញឱ្យកីឡាករ កីឡាការិនីជម្រើសជាតិរបស់ខ្លួនបន្តការខិតខំប្រឹងប្រែងបន្ថែមទៀត

ព័ត៌មានជាតិ

សមត្ថកិច្ច​ចម្រុះ​ចុះ​ចាប់​រថយន្ត​ដឹក​ឈើ​របស់​លោក ញ៉ាញ់ ដែល​ជា​ឈ្មួញ​ឈើ​ចាស់វស្សារ ក្នុងស្រុក​កែវ​សីមា​

ខេត្ត​មណ្ឌលគិរី​: កម្លាំង​អាវុធហត្ថ​ស្នាក់ការ​លេខ​៧៦១ បាន​ដឹកនាំ​បញ្ជា​ផ្ទាល់​ដោយ​លោក​វរសេនីយ៍ត្រី សាក់ សុ​គុណ បាន​ដឹកនាំ​កម្លាំង​សហការ​ជាមួយ​លោក ឆៀង ណាក់ នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ចុង​ផ្លាស និង​ស្រែ​ព្រះ ចុះ​ចាប់​រថយន្ត​ដឹកជញ្ជូន​ឈើ​ឆ្លងដែន​ខុស​ច្បាប់​របស់​លោក ញ៉ាញ់ ដែល​ជញ្ជូន​ឈើប្រណិត​ទៅ​លក់​នៅ​ប្រទេស​វៀតណាម ជា​រៀងរាល់​ថ្ងៃ​នោះ​។​ ​ករណី​ចុះ​ចាប់​រថយន្ត​ដឹកឈើ​ខាងលើ​នេះ​បាន​ធ្វើឡើង កាលពី​វេលា​ម៉ោង​២ និង​១០​នាទី រសៀល​ថ្ងៃ​ទី​២០ ខែមិថុនា ឆ្នាំ​២០២២ ចំណុច​ចំការ​ស្វាយ ស្ថិតនៅ​ភូមិ​ឆ្នែង ឃុំ​ស្រែ​ខ្ទុម ស្រុក​កែវ​សីមា ខេត្ត​មណ្ឌល​គី​រី​។​ ​ចំណែក​វត្ថុតាង​ដែល​ដែល​កម្លាំង​ចាប់​យក​រួមមាន​៖ រថយន្ដ​ម៉ាក​ហ៊ីយ៉ាន់ដាយ​ពណ៌​ខៀវ ពាក់​ស្លាក​លេខ “​ម​០៥-២០​ភ​.​ព​២” ចំណុះ​មួយ​តោន​កន្លះ​ចំនួន​មួយគ្រឿង និង​ឈើ​ប្រភេទ​លេខ​មួយ​ដូចជា ឈើ​សា​ឡៅ និង​ឈើ​សុ​ក្រំ​ចំនួន​១០​ដុំ ។ ចំណែក​ឈ្មួញ​ឈើ​ឈ្មោះ​លោក ញ៉ាញ់ ដែល​ជា​ឈ្មួញ​បទល្មើស​ព្រៃឈើ​ឆ្លងដែន​ចាស់វស្សារ​ជញ្ជូន​ឈើ​លក់​រាប់​ឆ្នាំ​មកហើយ​នោះ ក៏​គេ​មិនទាន់​ឃើញ​សមត្ថកិច្ច​ជំនាញ​ធ្វើ​ឃាត់ខ្លួន​មក​សាកសួរ​នោះដែរ​។​ ​បច្ចុប្បន្ន វត្ថុតាង​ខាងលើ​ត្រូវបាន​កម្លាំង​ជំនាញ​យកទៅ​រក្សាទុក​នៅ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ចុង​ផ្លាស់ និង​ស្រែ​ព្រះ​ដើម្បី​រងចាំ​ការវាស់វែង​ចាត់ការ​បន្ត​នីតិវិធី​៕

ព័ត៌មានជាតិ

កាកបាទក្រហមកម្ពុជា ឧបត្ថម្ភថវិកា ជាលើកទី៤ ដល់មន្ទីរពេទ្យកុមារអង្គរ នៅខេត្តសៀមរាប រួមមាន ថវិកា គ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់

កាកបាទក្រហមកម្ពុជា ដែលមាន ហ្លួងម៉ែ នរោត្តម មុនីនាថ សីហនុ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន នៅថ្ងៃចន្ទ ទី ២០ ខែមិថុនា ឆ្នាំ២០២២នេះ បានឧបត្ថម្ភថវិកាចំនួន ៥០,០០០ដុល្លារ រួមជាមួយគ្រឿងឧបភោគបរិភោគ និងសម្ភារ:ប្រើប្រាស់ជាច្រើនទៀត ដល់មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប ក្នុងឱកាសដែលមន្ទីរពេទ្យនេះ ប្រារព្ធកម្មវិធីបុណ្យផ្កាប្រាក់មហាសាមគ្គីឆ្នាំទី៩ ដើម្បីប្រមូលនិធិសម្រាប់ការព្យាបាល និងថែទាំសុខភាពកុមារ-ទារក ប្រមាណ ៤០០-៥០០នាក់ ក្នុងមួយថ្ងៃដោយឥតគិតថ្លៃ។   ក្នុងឱកាសសំណេះសំណាល និងប្រគល់អំណោយនោះ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានពាំនាំប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹកជានិច្ចកាល ជាពិសេស ការថ្លែងអំណរគុណ និងកោតសរសើរដ៏ជ្រាលជ្រៅ ចំពោះថ្នាក់ដឹកនាំ ក្រុមគ្រូពេទ្យ និងបុគ្គលិកទាំងអស់ នៃមន្ទីរពេទ្យកុមារអង្គរ ដែលបានខិតខំលះបង់កម្លាំងកាយ-ចិត្ត ជួយសង្រ្គោះ និងព្យាបាល ផ្តល់ក្តីអាណិតស្រឡាញ់ ភាពកក់ក្តៅ […]

ព័ត៌មានជាតិ

ការងារជួសជុលស្ពានតាអោង ដំណាក់កាលទី២ បញ្ចប់ទៅដោយជោគជ័យ

គម្រោងជួសជុលស្ពានតាអោង ក្នុងដំណាក់កាលទី២ បានបញ្ចប់ទៅដោយជោគជ័យ ទោះបីមានឧបសគ្គខ្លះៗកំឡុងពេលជួសជុលក៏ដោយ។ ដែលការងារជួសជុលនេះ មានរយ:ពេល ៣ខែ ចាប់ផ្តើមតាំងពីខែមីនា រហូតដល់ខែមិថុនា ឆ្នាំ២០២២នេះ ។   លោក ឮ ចាន់ណូរ៉ា បុរាណវិទូ នៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ ប្រាប់ឱ្យដឹងនៅរសៀលថ្ងៃទី២០ ខែមិថុនានេះថា ការជួសជុលស្ពានតាអោងក្នុងដំណាក់កាលទី២នេះ ផ្តោតសំខាន់ផ្នែកខាងត្បូងនៃស្ពាន ជួសជុលពង្រឹងជញ្ជាំងប្រេះហែក១កន្លែង និងសសរស្ពានដែលបានរលុះធ្លាក់២កន្លែង និងបង្កាន់ដៃនាគប្រវែង ៧០មែត្រ។   លោក ចាន់ណូរ៉ា បន្ថែមថា កំឡុងពេលជួសជុលក្រុមការងារបានធ្វើសម្រង់ប្លង់ ចុះបញ្ជីថ្ម ជួសជុលថ្ម រៀបពង្រឹងសសរដែលរលុះធ្លាក់ ជួសជុលពង្រឹងជញ្ជាំងដែលក្រៀកហែកផ្នែកខាងកើតឱ្យត្រូវតាមលំនាំដើម និងជួសជុលរៀបចំបង្កាន់ដៃនាគដាក់ចូលតាមទីតាំងដើមឡើងវិញ។ ជាមួយគ្នានេះដែរ អ្នកជំនាញរូបនេះបានលើកឡើងពីឧបសគ្គមួយចំនួនកំឡុងពេលជួសជុលថា៖ ទី១- ថ្មប្រេះហែកហៀបនឹងធ្លាក់ច្រើនចំណុច ទាមទារឱ្យមានការទល់ទ្រជាបន្ទាន់មុនការជួសជុលដើម្បីបង្ការការរលុះធ្លាក់ និងរក្សាសុវត្តិភាព ទី២- កំឡុងពេលអនុវត្តមានភ្លៀងធ្លាក់ញឹកញាប់ជាងមួយខែបណ្តាលឱ្យកម្ពស់ទឹកស្ទឹងឡើងជាបន្តបន្ទាប់ ដែលជាឧបសគ្គចម្បងក្នុងការជួសជុលជើងខាងក្រោមរបស់ស្ពាន។ ក្រុមការងារខិតខំប្រឹងប្រែងជួសជុលជើងក្រោម និងចាប់រន្ទារឡើងអោយផុតពីកម្រិតទឹកជន់ ដើម្បីកុំឱ្យរាំងស្ទះការងារ និងបានបញ្ចប់ដោយទទួលជោគជ័យទៅតាមការគ្រោងទុក។   បុរាណវិទូរូបនេះបន្តថា ការងារជួសជុលនេះគឺរក្សាបាននូវតម្លៃស្ថាបត្យកម្ម តម្លៃប្រវត្តិសាស្រ្ត រក្សាកេរដំណែល ព្រមទាំងថែរក្សាហេដ្ឋារចនាសម្ព័ន្ធសម័យបុរាណសម្រាប់មនុស្សជំនាន់នេះ […]

ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង អញ្ជើញចូលរួមក្នុងពិធីខួបលើកទី៤៥ ទិវាចងចាំនៃដំណើរឆ្ពោះទៅផ្តួលរំលំរបប ប៉ុល ពត

ថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ ជាថ្ងៃដែលសម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងយុទ្ធមិត្តរួមអាវុធដ៏ស្មោះស្ម័គ្រ ៤រូបទៀត បានរួមគ្នាយកជីវិតធ្វើជាដើមទុន ចេញទៅកាន់ប្រទេសវៀតណាម ស្វែងរកការគាំទ្រ ដើម្បីតស៊ូរំដោះជាតិ និងប្រជាជនកម្ពុជា ចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។ ថ្ងៃនេះទី២០ ខែមិថុនា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអញ្ជើញចូលរួមពិធីខួបលើកទី៤៥ ទិវាចងចាំនៃដំណើរឆ្ពោះទៅកាន់ការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និង សម្ពោធសមិទ្ធផលនានា ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម នាយករដ្ឋមន្ត្រីវៀតណាម នៅព្រំដែនកម្ពុជានិងវៀតណាម ត្រង់ចំណុចតំបន់ប្រវត្តិសាស្រ្តយោធាតេជោកោះថ្ម X16 ស្ថិតក្នុងភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដែលជាទីតាំង សម្តេចតេជោ និងយុទ្ធមិត្ត៤រូបទៀត បានឆ្លង់ទៅកាន់ប្រទេសវៀតណាមទាំងកណ្តាលអាធ្រាត្រ ស្វែងរកការគាំទ្រ ដើម្បីតស៊ូរំដោះជាតិ និងប្រជាជនកម្ពុជា ចេញពីរបបប្រល័យពូជសាសន៍ […]

ព័ត៌មានជាតិ

1291 កងរាជអាវុធហត្ថរាជធានីភ្នំពេញសូមជម្រាបសួរ!

បើសិនជាបងប្អូនប្រជាពលរដ្ឋ នៅក្នុងរាជធានីភ្នំពេញ បានជួបហេតុការណ៍ត្រូវការអន្តរាគមន៍បន្ទាន់ ពីកងរាជអាវុធហត្ថរាជធានីភ្នំពេញ សូម