គ្រួសារសពទី១៨២ ក្នុងខណ្ឌដង្កោ ដែលឯកឧត្ដម ឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជា មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចូលរួមរំលែកទុក្ខ និងបានចូលបុណ្យសព នៅល្ងាចថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ ខណៈដែលពួកគាត់ជួបទុក្ខបាត់បង់សមាជិកក្នុងគ្រួសារ ស្ថិតនៅភូមិព្រែករទាំង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ តាមរយៈ លោក កន សុកេន […]
Category: ព័ត៌មានជាតិ
ឯកឧត្តម សោម ពិសិដ្ឋ សមាជិកយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងជាប្រធានក្រុមការងារយុវជនគណបក្សខេត្តកែប អញ្ជើញចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់គណបក្សខេត្តប្រចាំខែតុលា និងលើកទិសដៅភារកិច្ចបន្ត
ខេត្តកែប ៖ នារសៀលថ្ងៃអាទិត្យ ១រោច ខែកត្ដិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ឯកឧត្តម សោម ពិសិដ្ឋ សមាជិកយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងជាប្រធានក្រុមការងារយុវជនគណបក្សខេត្តកែប បានអញ្ជើញចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់គណបក្សខេត្តប្រចាំខែតុលា និងលើកទិសដៅភារកិច្ចបន្តប្រចាំខែវិច្ឆិកា ឆ្នាំ២០២០ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកែប។ កិច្ចប្រជុំនេះប្រព្រឹត្តិទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាខេត្តកែប៕ […]
ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ស្តេចយាងធ្វើព្រះរាជទស្សនកិច្ច នៅព្រះវិហារ Da Cien (ដាចៀន) នៅខេត្តសានស៊ី សាធារណរដ្ឋប្រជាមានិតចិន
ប្រទេសចិន ៖ នាថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ក្នុងព្រះរាជដំណើរយាងបំពេញព្រះរាជទស្សនកិច្ចផ្លូវការចំនួន៣ថ្ងៃ នៅខេត្តសានស៊ី តបតាម សេចក្តីក្រាបបង្គំយាង និងរៀបចំថ្វាយដោយឯកឧត្តម Xi JinPing (ស៊ីជិនពីង) ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យស្តេច យាងថ្វាយបង្គំព្រះ និងធ្វើព្រះរាជទស្សនកិច្ចនៅក្នុងព្រះវិហារ Da Cien […]
ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយស្ដីពីការបង្កើតគេហទំព័រហ្វេសប៊ុកផ្លូវការ Officials Facebook Page ក្រុង/ស្រុក ដើម្បីផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋសំណូមពរនានា នៅតាមបណ្ដាញសង្គម
ខេត្តតាកែវ ៖ ដើម្បីធ្វើការពង្រឹងប្រសិទ្ធភាពលើការងារ ផ្ដល់សេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋនិងថែរក្សាសន្តិសុខសាធារណៈនៅក្នុងមូលដ្ឋានឲ្យកាន់តែប្រសើរឡើង អភិបាលខេត្តតាកែវ បានធ្វើការដាស់តឿនដល់អភិបាលក្រុងស្រុក និងសមត្ថកិច្ចពាក់ព័ន្ធត្រូវបង្កើតក្រុមការងារ នៅតាមបណ្ដាលក្រុងស្រុកដើម្បីក្ដាប់អោយបាននូវសំណូមពរដល់អាជ្ញាធរនៅតាមតាមបណ្ដាញសង្គម។ ថ្លែងនៅចំពោះអភិបាលក្រុង/ស្រុក និងសមត្ថកិច្ចពាក់ព័ន្ធក្នុងកិច្ចប្រជុំស្ដីពីការរៀបចំបង្កើតបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់រាជធានីខេត្ត/ក្រុង/ស្រុក តាមការណែនាំរបស់ក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី២ ខែវិឆ្ឆិកា ឆ្នាំ២០២០នេះ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណអភិបាលខេត្តតាកែវ បានថ្លែងថា បច្ចុប្បន្ននេះបងប្អូនប្រជាពលរដ្ឋកាន់តែច្រើនឡើងបានធ្វើការសំណូមពរដល់អាជ្ញាធតាមរយៈបណ្ដាញសង្គមហ្វេសប៊ុកអោយជួយដោះស្រាយបញ្ហាប្រឈមនានានៅក្នុងមូលដ្ឋានរបស់ពួកគាត់ ដូច្នេះអាជ្ញាធក្រុង/ស្រុក ទាំងអស់ត្រូវធ្វើការបង្ហោះនូវសកម្មភាពបម្រើកិច្ចការជូនបងប្អូនប្រជាពលរដ្ឋ ឬសង្គមភាព ជួយសង្គម […]
នាឱកាសឈប់សម្រាកព្រះរាជពិធីគ្រងព្រះបរមសិរីរាជ្យសម្បត្តិ និងព្រះរាជ្យពិធីបុណ្យអុំទូក រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២៩ ខែតុលា ដល់ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២០នេះ មានភ្ញៀវទេសចរប្រមាណ ៦៤ម៉ឺននាក់ បានដើរទស្សនាកម្សាន្ត
រាជធានីភ្នំពេញ ៖ នាឱកាសឈប់សម្រាកព្រះរាជពិធីគ្រងព្រះបរមសិរីរាជ្យសម្បត្តិ និងព្រះរាជ្យពិធីបុណ្យអុំទូក រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២៩ ខែតុលា ដល់ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២០នេះ មានភ្ញៀវទេសចរផ្ទៃក្នុងសរុប ៦៤៤,៦៩៨ នាក់ បានចេញដើរទស្សនាកម្សាន្តនៅទូទាំងប្រទេស ប៉ុន្តែការចំណាយការថមថយជាងមុន, នេះបើតាមឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍។ ឯកឧត្តមរដ្ឋមន្ត្រីបានបន្តថា ក្នុងចំណោមភ្ញៀវទេសចរក្នុងស្រុកនោះ មានភ្ញៀវជាតិមានចំនួនប្រមាណ ៦៣៥,៥៦៨ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុងមានចំនួនប្រមាណ […]
ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង ដឹកនាំក្រុមការងារ លាងសម្អាតកាកសំណល់ពីការជន់លិចដោយទឹកជំនន់ នៅក្នុងបរិវេណបុរី VIP ខណ្ឌដង្កោ
រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ព្រមទាំងអាជ្ញាធរក្នុងមូលដ្ឋានជាច្រើននាក់ទៀតបានលាងសម្អាតកាកសំណល់ពីការជន់លិចដោយទឹកជំនន់ នៅក្នុងបរិវេណបុរី VIP ស្ថិតក្នុងភូមិម៉ឺនត្រា សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល បំពាក់ឋានន្តរសក្កិគ្រឿងឥស្សរិយសជូនយោធិន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ សោធននិវត្តន៍និងពិការឆ្នាំ២០២០ ចំនួន៣៣នាក់
រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០នេះ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ អញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាល បំពាក់ឋានន្តរសក្តិ គ្រឿងឥស្សរិយយស ជូនយោធិន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ សោធននិវត្តន៍ និង ពិកា ឆ្នាំ២០២០ ចំនួន៣៣នាក់។ […]