ព័ត៌មានជាតិ

សៀមរាប ថ្ងៃ៥កើតខែ ចេត្រឆ្នាំឆ្លូវត្រីស័កពុទ្ធសករាជ២៥៦៥ ត្រូវនឹងថ្ងៃទី៦ខែមេសា ឆ្នាំ២០២២។

សៀមរាប ថ្ងៃ៥កើតខែ ចេត្រឆ្នាំឆ្លូវត្រីស័កពុទ្ធសករាជ២៥៦៥ ត្រូវនឹងថ្ងៃទី៦ខែមេសា ឆ្នាំ២០២២។ កងកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស សហការជាមួយកងកម្លាំងកងអន្តរាគមន៍នៃអគ្គស្នងការនគបាលជាតិ និងរដ្ឋបាលជលផល ហើយនិងអធិការរដ្ឋបាលជលផលខាងជើងបឹងទន្លេសាប ប្រចាំការនៅគោលដៅអភិរក្សកំពុងភ្លុកខេត្តសៀមរាប និងខណ្ឌរដ្ឋាភិបាលជលផលខេត្តសៀមរាប។ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោដួង សារីបានចុះប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទខុសច្បាប់ ចាប់ពីរចំណុចមុខកំពុងឃ្លាំងរហូតដល់ចំណុចមាត់ខ្លា ខេត្តសៀមរាប កម្លាំងសរុប២៦នាក់ ទូកកាណូតចំនួន២គ្រឿង លទ្ធផលទទួលបានជោគជ័យចំនួន៣ ករណីដូចខាងក្រោម។ ១.រុះរើ និងបំផ្លិចបំផ្លាញចោលនូវរបាំងសាច់អួននិង ស្បៃនិងចំនួន២ករណីរួមមានរបាំងសាច់អួនចំនួន០៥របាំង ប្រវែង១២៥០ម៉ែត្រ និងបង្គោលចំនួន៧៧០បង្គោល លូសាច់អួនចំនួន០៥ និងរបាំងស្បៃនិងចំនួន០៣ ប្រវែង៣០០ម៉ែត្រហើយបង្គោលចំនួន១៣០ដើម លូស្បៃមុងចំនួន០៣មាត់ ហើយនិងលេងត្រីចូលបឹងធម្មជាតិវិញចំនួន ២៧ គីឡូហើយនិងមួយករណីទៀត ដែលកងកម្លាំងបង្ក្រាបបានដូចជានេសាទដោយសាច់អួន ហ៊ុំព័ទ្ធហើយនិងដែក១ ដុំ៤ជ្រុង ពណ៌សដែលសង្ស័យថាជាដុំឆក់ចំនួន០១ និងអាគុយ១ ថ្នងដួសត្រី១ ខ្សែភ្លើង៣ម៉ែត្រ សាច់អួនដែលហ៊ុំព័ទ្ធមានប្រវែង១៦០ម៉ែត្រចំនួន១ ទូកនិងម៉ាស៊ីនកាណូតចំនួន២ គ្រឿង ហើយនិងឃាត់ជនល្មើសជនជាតិខ្មែរនិង….ចំនួន៤នាក់ហើយក៏ សាងសំណូមរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តសៀមរាប បន្តតាមនីតិវិធី។ ប្រជាពលរដ្ឋជាច្រើនបានបង្ហើបប្រាប់សាព័ត៌មានយើងខ្ញុំថា ក្រុមឈ្មួញដុះស្លែរកស៊ីនេសាទខុសច្បាប់មិនដែលឃើញបង្ក្រាបបាន ទើបតែឃើញកងកម្លាំងចម្រុះថ្នាក់ជាតិបានគួរឲ្យកត់សម្គាល់។

ព័ត៌មានជាតិ

ខ្ញុំបាទ ឥន ប៑ុនធឿន ចាងហ្វាងគេហទំព័រពន្លឺនិរតីព្រមទាំងភរិយានិងសហការីទាំង 25 ខេត្តក្រុងក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ សូមប្រសិទ្ធិពរជ័យសេរីបបរប្រសើរជូនចំពោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេសនិងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ សូមប្រសិទ្ធិពរជូន ឯកឧត្តមនិងលោកជំទាវ ព្រមទាំងបុត្រនិង កងកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញទាំងអស់ជួបប្រទះនូវពុទ្ធពរទាំងបួនប្រការ អាយុវណ្ណៈសុខៈពលៈកុំបីឃ្លៀងឃ្លាតឡើយ និងសម្រេចបានជោគជ័យគ្រប់ភារកិច្ច ៕

ខ្ញុំបាទ ឥន ប៑ុនធឿន ចាងហ្វាងគេហទំព័រពន្លឺនិរតីព្រមទាំងភរិយានិងសហការីទាំង 25 ខេត្តក្រុងក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ សូមប្រសិទ្ធិពរជ័យសេរីបបរប្រសើរជូនចំពោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេសនិងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ សូមប្រសិទ្ធិពរជូន ឯកឧត្តមនិងលោកជំទាវ ព្រមទាំងបុត្រនិង កងកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញទាំងអស់ជួបប្រទះនូវពុទ្ធពរទាំងបួនប្រការ អាយុវណ្ណៈសុខៈពលៈកុំបីឃ្លៀងឃ្លាតឡើយ និងសម្រេចបានជោគជ័យគ្រប់ភារកិច្ច ៕

ព័ត៌មានជាតិ

អំណោយឆ្នាំថ្មី2022ពីឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ជូនដល់នាយទាហាន-នាយទាហានរង និងពលទាហាន ចំណុះអង្គភាព កងរាជអាវុធហត្ថរាជធានីភ្នំពេញ

អំណោយឆ្នាំថ្មី2022ពីឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ជូនដល់នាយទាហាន-នាយទាហានរង និងពលទាហាន ចំណុះអង្គភាព កងរាជអាវុធហត្ថរាជធានីភ្នំពេញ ថ្ងៃចេញផ្សាយៈ April 2, 2022 ចេញផ្សាយថ្ងៃសៅរ៍ ១កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥, ត្រូវនឹងថ្ងៃ​ទី ២ ខែមេសា ​ឆ្នាំ​ ២០២២ អំណោយឆ្នាំថ្មី2022ពីឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ជូនដល់នាយទាហាន-នាយទាហានរង និងពលទាហាន ចំណុះអង្គភាព កងរាជអាវុធហត្ថរាជធានីភ្នំពេញ ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការកងរាជអាវុធហត្ថ រាជធានីភ្នំពេញបានអញ្ជើញប្រធានមន្ទីរនៃកងរាជអាវុធហត្ថរាជធានីភ្នំពេញនិងមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌទាំង១៤ មកទទួលយកអំណោយទៅតាមចំនួនទ័ពដែលខ្លួនគ្រប់គ្រង រៀងៗខ្លួនដើម្បីចែកជូនបន្តដល់បងប្អូននាយ ទាហាន-នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ឲ្យបានគ្រប់ៗគ្នាដោយក្នុងម្នាក់ៗទទួល បាន សម្លៀកបំពាក់ឯកសណ្ឋានថ្មីមួយកំប្លេរសម្រាប់ប្រើប្រាស់ក្នុងឆ្នាំ២០២២ រួមជាមួយ ភេសជ្ជៈ ជែលលាងដៃ និង ត្រីខកំប៉ុង […]

ព័ត៌មានជាតិ

ប្រជាពលរដ្ឋជួបការលំបាក៥៨គ្រួសារនៅក្នុងក្រុម២ ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បានទទួលអំណោយសម្តេចតេជោ នាយករដ្ឋមន្ត្

ប្រជាពលរដ្ឋជួបការលំបាក៥៨គ្រួសារនៅក្នុងក្រុម២ ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បានទទួលអំណោយសម្តេចតេជោ នាយករដ្ឋមន្ត្រ ខេត្តព្រះសីហនុ ៖ នាថ្ងៃទី០២ ខែមេសា ឆ្នាំ២០២២នេះប្រជាពលរដ្ឋជួបការលំបាក៥៨គ្រួសារនៅក្នុងក្រុមម២ភូមិ៣សង្កាត់លេខ១ក្រុងព្រះសីហនុបានទទួលអំណោយដោយផ្ទាល់ដៃ អំណោយសប្បុរសធម៌ដែលបាននាំយកមកប្រគល់ជូនបងប្អូនប្រជាពលរដ្ឋ៥៨គ្រួសាតាមរយលោក ស៉ីវ កង បាននាំយក នូវអំណោយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់ប្រជាពលរដ្ឋជួបការលំបាកនៅក្នុងសហគមន៍ភូមិអូរខ្សាច់ ដែលមានលោកស្រី ឡុច ទូច ជាប្រធានសហគមន៍។  អំណោយដែលបាននាំយកមកប្រគល់ជូននៅថ្ងៃនេះរួមមានអង្ក១០គីឡូ.សារ៉ុង១ .ក្រមា១.អំបិលអ៉ីយ៉ូត.ប៉ីចេង១ថង់.ស្កស។  ក្នុងឱកាសនោះផងដែរលោក ស៉ីវ កង បានលើកឡើងថាសម្ភារៈហូបចុកនៅពេលនេះត្បិតតែមានតិចតួចក៏ពិតមែន តែជាទឹកចិត្តអាណិតអាសូរដល់បងប្អូនប្រជាពលរដ្ឋដោយមិនប្រកាន់និន្នាការនោះឡើយ ។ លោក ស៉ីវ កង បានធ្វើការផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវរក្សាអោយបានការរស់នៅអោយបានល្អ សុខភាពអនាម័យល្អ ពិសេសចូលរួមគោរពតាមគោលការរបស់ប្រមុខរាជរដ្ឋាភិបាលក៏ដូចជាក្រសួងសុខាភិបាលូលរួមការពារទប់ស្កាត់កូវីដ១៩ ពិសេស៣ការពារ៣កុំ ។ នៅបញ្ចប់ពិធីមានការចែកអំណោយដោយផ្ទាល់ដៃដល់បងប្អូនប្រជាពលរដ្ឋទាំង៥៨គ្រួសារផងដែរ ៕