ឯកឧត្ដម គួច ចំរើន អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជា និងណែនាំយ៉ាងម៉ឺងម៉ាត់ដល់អភិបាលក្រុង និងស្រុកទាំងអស់ក្នុងខេត្តកណ្ដាល ត្រូវបន្តចុះអនុវត្តការងារធ្វើរដ្ឋបាលចំហ ឱ្យបានសកម្ម និងមានប្រសិទ្ធភាពខ្ពស់ ដោយផ្អែកលើ អនុក្រឹត្យលេខ ០៣ របស់រាជរដ្ឋាភិបាល
ការដាក់បទបញ្ជា និងណែនាំនេះធ្វើឡើងនាព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៦ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកណ្ដាល ដោយមានការអញ្ជើញចូលរួមពីឯកឧត្ដម អភិបាលរងខេត្ត ស្នងការនគបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ព្រមទាំងអធិការក្រុង-ស្រុក និងមេបញ្ជាការកងរាជអាវុធហត្ថក្រុង-ស្រុក ទូទាំងខេត្តកណ្ដាល។ ឯកឧត្ដម គួច ចំរើន អភិបាលខេត្តកណ្ដាល បន្តថា៖ ដើម្បីពង្រឹងសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាព ពិសេសអនុវត្តឱ្យបានតាមការប្ដេជ្ញារបស់រាជរដ្ឋាភិបាល ក្នុងការបង្ក្រាប និងបោសសំអាតបទល្មើសឆបោកតាមប្រព័ន្ធអេឡិចត្រូនិក (Online Scams) ឱ្យមានប្រសិទ្ធភាពខ្ពស់ និងឱ្យអស់ទូទាំងខេត្តកណ្ដាល។ ក្នុងឱកាសនោះដែរឯកឧត្ដម គួច ចំរើន…
អាវុធហត្ថរាជធានីភ្នំពេញ ប្រមូលផ្តុំកម្លាំង គោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា
នាព្រឹក ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៦ កម្លាំងក្នុងទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក៏ដូចជាតាមបណ្តាមូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ បានចូលរួមគោរពទង់ជាតិនៃ ព្រះរាជាណាចក្រកម្ពុជា រៀងរាល់ព្រឹកថ្ងៃចន្ទ ដោយមានការចូលរួមពី នាយទាហាន នាយទាហានរង និងពលទាហាន។
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ រួមគ្នាហាត់កីឡា Functional Training ដើម្បីសុខភាព និងកាយសម្បទារឹងមាំ
នាល្ងាចថ្ងៃសៅរ៍ ទី០១ ខែសីហា ឆ្នាំ២០២៦ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានសហការជាមួយប្រជាពលរដ្ឋយ៉ាងផុសផុល ចូលរួមហាត់កីឡាបែប Functional Training យ៉ាងសកម្ម។ សកម្មភាពនេះបានប្រព្រឹត្តទៅក្រោមបរិយាកាសរីករាយ និងពោរពេញដោយភាពស្និទ្ធស្នាល រវាងកម្លាំងអាវុធហត្ថ និងបងប្អូនប្រជាពលរដ្ឋ។ ការហាត់កីឡា Functional Training នេះ មិនត្រឹមតែជួយពង្រឹងសុខភាព និងកាយសម្បទាឱ្យរឹងមាំប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ទំនាក់ទំនងល្អ និងភាពជាដៃគូរវាងស្ថាប័នរដ្ឋ និងសហគមន៍ផងដែរ។ តាមរយៈការហាត់ប្រាណរួមគ្នា ប្រជាពលរដ្ឋបានបង្ហាញពីការយល់ដឹងខ្ពស់អំពីសារៈសំខាន់នៃសុខភាព និងការចូលរួមចំណែកក្នុងការកសាងសង្គមមួយដែលមានសុខភាពល្អ និងរឹងមាំ។ សកម្មភាពបែបនេះនឹងបន្តរៀបចំឡើងជាប្រចាំរៀងរាល់ចុងសប្តាហ៍ ដើម្បីជំរុញឱ្យប្រជាពលរដ្ឋគ្រប់រូបមានទម្លាប់ហាត់ប្រាណ និងថែរក្សាសុខភាពឱ្យបានល្អប្រសើរ។…
លោក ម៉េង ស្រ៊ុន សមាជិកអចិន្ត្រៃយ៍ នៃគណៈកម្មាធិការគណបក្សខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងចែកប្លង់ដីជូនប្រជាពលរដ្ឋ ព្រមទាំងពិនិត្យសកម្មភាពគ្រឿងចក្រអេស្កាវាទ័រកាយប្រឡាយ ចាប់ពីចំណុច ទំនប់ចំការក្រូច រហូតដល់ចំណុច ផ្លូវកៅស៊ូមូលនិធិឃុំអមលាំង មានប្រវែង ៨០០ម៉ែត្រ ដែលមានភូមិពាក់ព័ន្ធចំនួន ៤ភូមិ (ភូមិគោក, ភូមិព្រែក, ភូមិស្នួល និងភូមិអូរអង្គុំ) គ្របដណ្តប់លើផ្ទៃដីអាស្រ័យផលប្រមាណ ៥២០ហិកតា…
កំពង់ស្ពឺ៖នាព្រឹកថ្ងៃពុធ ១៤រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១ ខែសីហា ឆ្នាំ២០២៦ លោក ម៉េង ស្រ៊ុន សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការគណបក្សខេត្តកំពង់ស្ពឺ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំអមលាំង និងជាប្រធានគណៈកម្មការគ្រប់គ្រងសមាជិក ខ២៦.២ បានអញ្ជើញដឹកនាំក្រុមការងារចុះសួរសុខទុក្ខជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងក្រុមការងារសុរិយោដី ដែលកំពុងចែកប្លង់ដីជូនប្រជាពលរដ្ឋដែលមានដីស្ថិតនៅក្នុងឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។ បន្ទាប់ពីជួបសំណេះសំណាលរួចមក លោកប្រធាន ម៉េង ស្រ៊ុន បានអញ្ជើញចុះពិនិត្យសកម្មភាពគ្រឿងចក្រអេស្កាវាទ័រកាយប្រឡាយ ចាប់ពីចំណុច ទំនប់ចំការក្រូច រហូតដល់ចំណុច…
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដឹកនាំកិច្ចប្រជុំគណៈកម្មការជាតិ លើកទី៦ ត្រៀមរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០
នៅរសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធាននៃគណៈកម្មការជាតិរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការជាតិ លើកទី៦ ដើម្បីពិនិត្យវឌ្ឍនភាពការងារក្នុងដំណើរការនៃការរៀបចំកិច្ចប្រជុំកំពូល ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី១៤-១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ និងព្រឹត្តិការណ៍អម នៅរាជធានីភ្នំពេញ។ក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានចែករំលែកលទ្ធផលនៃសម័យប្រជុំវិសាមញ្ញលើកទី៤៧ នៃសន្និសីទវិសមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនីកាលពីថ្ងៃទី៣០ ខែមិថុនា កន្លងទៅនៅទីក្រុងប៉ារីស។ក្នុងនាមជាប្រធានគណៈកម្មការជាតិ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានផ្ដល់អនុសាសន៍ និងមតិណែនាំជាច្រើន ដើម្បីធានាបាននូវភាពរលូននៃដំណើរការត្រៀមរៀបចំ និងភាពជោគជ័យពេញលេញនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០។
បុគ្គលដែលអះអាងថាជាកូនខ្លារបស់សមត្ថកិច្ច ពេលនេះត្រូវបាន អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបានហើយ!
បុគ្គលម្នាក់ឈ្មោះ រតនៈ ពិសាល អាយុ១៧ឆ្នាំ មានមុខរបរមិនពិតប្រាកដ ដែលកន្លងមកបានអះអាងថាខ្លួនជាកូនខ្លារបស់សមត្ថកិច្ច ត្រូវបានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបានហើយ នៅល្ងាចថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦។ បុគ្គលខាងលើត្រូវបានបញ្ជូនទៅកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី។ គួររំលឹកផងដែរថា បុគ្គលឈ្មោះ រតនៈ ពិសាល រួមជាមួយបក្ខពួកបានអះអាងថាខ្លួនជាកូនខ្លារបស់សមត្ថកិច្ច ហើយបានជិះម៉ូតូប្រដេញយុវជនពីរនាក់ជិះម៉ូតូមួយគ្រឿងហើយធាក់ផ្ដួល និងប្រើហិង្សាវាយបណ្ដាលឲ្យរងរបួសរហូតប្រកាច់ កាលពីយប់រំលងអាធ្រាត្រឈានចូល ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យ០៣នាក់ ពាក់ព័ន្ធ០៣ករណីផ្សេងគ្នា!
នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យចំនួន ០៣នាក់ ទៅតុលាការ និងមជ្ឈមណ្ឌលកែប្រែផ្តាច់សារធាតុញៀនពាក់ព័ន្ធ៣ករណីផ្សេងគ្នា បន្ទាប់ពីត្រូវបានឃាត់ខ្លួនបានជាបន្តបន្ទាប់ ក្នុងនោះ ជនសង្ស័យ ០១នាក់ ពាក់ព័ន្ធប៉ុនប៉ងរំលោភសេពសន្ថវៈលើអនីតិជនអាយុ១៥ឆ្នាំ និងជនសង្ស័យ ០២នាក់ទៀត ពាក់ព័ន្ធករណីគ្រឿងញៀន។ ការបង្ក្រាបករណីទាំងបីរួមមាន៖ *ករណីទី១៖ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌសែនសុខ បានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះណុល ច័ន្ទតារ៉ា ភេទប្រុស អាយុ២៨ឆ្នាំ នៅចំណុចភូមិចុងថ្នល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ…
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ដឹកនាំកិច្ចប្រជុំដោះស្រាយវិវាទដីធ្លីនៅភូមិពូធឿង ដោយគូភាគីឯកភាពលើគោលការណ៍ «ឈ្នះ-ឈ្នះ»
ភ្នំពេញ៖ នាថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអញ្ជើញដឹកនាំកិច្ចប្រជុំដោះស្រាយករណីវិវាទដីធ្លីនៅភូមិពូធឿង សង្កាត់បិតត្រាំង ក្រុងកំពង់សោម ខេត្តព្រះសីហនុ ដែលប្រព្រឹត្តទៅនៅទីស្តីការក្រសួង។ កិច្ចប្រជុំនេះមានការចូលរួមពីគូភាគីពាក់ព័ន្ធ និងស្ថាប័នជំនាញ ដើម្បីពិភាក្សា សម្របសម្រួល និងស្វែងរកដំណោះស្រាយប្រកបដោយការយោគយល់គ្នា ស្របតាមគោលការណ៍ច្បាប់ និងផលប្រយោជន៍រួម។ ជាលទ្ធផល គូភាគី និងអ្នកពាក់ព័ន្ធនឹងករណីវិវាទដីធ្លីនៅភូមិពូធឿង បានស្រុះស្រួលឯកភាពគ្នាយកគោលការណ៍ «ឈ្នះ-ឈ្នះ» ជាមូលដ្ឋានក្នុងការដោះស្រាយ បញ្ចប់ករណីវិវាទនេះដោយសន្តិវិធី…
លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំកម្លាំងអាវុធហត្ថការពារសន្តិសុខការប្រកួតបាល់ទាត់ ASEAN Hyundai Cup 2026 រវាងកម្ពុជា និងសិង្ហបុរី
ភ្នំពេញ៖ នាថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានដឹកនាំកម្លាំងកងរាជអាវុធហត្ថ ចុះអនុវត្តភារកិច្ចការពារ សន្តិសុខ រក្សាសណ្តាប់ធ្នាប់ និងត្រៀមអន្តរាគមន៍សង្គ្រោះបន្ទាន់ ក្នុងព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពានរង្វាន់ ASEAN Hyundai Cup 2026 រវាងក្រុមជម្រើសជាតិកម្ពុជា និងក្រុមជម្រើសជាតិសិង្ហបុរី ដែលធ្វើឡើងនៅកីឡដ្ឋានជាតិមរតកតេជោ។ កងកម្លាំងកងរាជអាវុធហត្ថបានដាក់ពង្រាយតាមគោលដៅសំខាន់ៗទាំងក្នុង និងជុំវិញកីឡដ្ឋាន ដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ និងសម្រួលចរាចរណ៍…
សាររបស់អ្នកស្រី Angelina Jolie ក្នុងខួបមួយឆ្នាំនៃការចាប់ផ្តើមសង្គ្រាមនៅតាមបណ្តោយព្រំដែនកម្ពុជា! “បេះដូងរបស់ខ្ញុំគឺនៅជាមួយមនុស្សគ្រប់គ្នាដែលនៅតែរង់ចាំការត្រលប់មកផ្ទះវិញ”
លោកស្រី Agelina Jolie តារាហូលីវូដដ៏ល្បីល្បាញ បានបង្ហោះសារនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦នេះថា៖ “កាលពីមួយឆ្នាំមុន ជម្លោះបានផ្ទុះឡើងនៅតាមបណ្តោយព្រំដែនរបស់ប្រទេសកម្ពុជា ដែលធ្វើឲ្យប៉ះពាល់ដល់សុវត្ថិភាព និងស្ថិរភាពរបស់មនុស្សជាច្រើន។ ឥឡូវនេះ ប្រជាពលរដ្ឋកម្ពុជា ជិត ៣០ ០០០នាក់ នៅមិនទាន់អាចត្រឡប់ទៅផ្ទះវិញបានទេ។ កម្ពុជាតែងតែជាប្រទេសពិសេសសម្រាប់ខ្ញុំ និងគ្រួសាររបស់ខ្ញុំ។ នេះគឺជាប្រទេសកំណើតរបស់កូនប្រុសខ្ញុំ ផ្ទះរបស់យើងនៅទីនេះ ហើយអស់រយៈពេលជាង ២០ឆ្នាំមកហើយ យើងបានធ្វើការជាមួយក្រុមដែលដឹកនាំដោយមូលដ្ឋានទាំងស្រុងលើការអភិរក្ស និងការអភិវឌ្ឍសហគមន៍។ មូលនិធិ Maddox មានទីស្នាក់ការនៅព្រំដែនដូចគ្នា ដែលជម្លោះនាពេលថ្មីៗនេះបានកើតឡើង។ ខ្ញុំមានកិត្តិយសក្នុងការក្លាយជាមិត្តស្និទ្ធស្នាលជាមួយអ្នកជិតខាងរបស់ខ្ញុំ…
