រសៀលថ្ងៃអង្គារ ១១កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ពស២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ សម្តេច វិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្ស និងជាប្រធានក្រុមការងារ គណបក្សចុះមូលដ្ឋាន រាជធានីភ្នំពេញ បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខមន្ត្រី និងសមាជិក សមាជិកាគណបក្សនៅទីស្នាក់កាគណបក្សប្រជាជនកម្ពុជា សង្កាត់ចោមចៅទី២ នៃខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ៕