រដ្ឋាករទឹកក្រុងស្ទឹងសែន ចេញសេចក្ដីជូនដំណឹងស្ដីពី «ស្ថានភាពគុណភាពទឹក របស់រដ្ឋាករទឹកក្រុងស្ទឹងសែន»
រដ្ឋាករទឹកក្រុងស្ទឹងសែន មានកិត្តិយសសូមជម្រាបជូនដំណឹងដល់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាអតិថិជនកំពុងប្រើប្រាស់ទឹកស្អាតក្នុងតំបន់សេវាកម្មរបស់រដ្ឋាករទឹកក្រុងស្ទឹងសែនទាំងអស់ មេត្តាជ្រាបថា៖ កាលពីពេលថ្មីៗនេះ គុណភាពទឹកស្អាតមានការប្រែប្រួលពណ៌នៅតាមបណ្តាញមួយចំនួន ដោយសារមានបញ្ហា បច្ចេកទេស។ បច្ចុប្បន្ននេះ រដ្ឋាករទឹកក្រុងស្ទឹងសែនបានដោះស្រាយបញ្ហានេះជាបន្ទាន់ ដោយធ្វើការលាងបង្ហូរ បណ្តាញនៅចុងទុយោបានរួចរាល់ ធ្វើឱ្យគុណភាពទឹកមកដល់ពេលនេះ មានសភាពប្រក្រតីជាធម្មតាឡើងវិញ ផងដែរ។
អាស្រ័យហេតុនេះ សូមឯកឧត្តម លោកជំទាវ លោក លោកស្រី ជាអតិថិជន មេត្តាជ្រាប និងមានការយោគយល់ ដោយសេចក្ដីអនុគ្រោះ។