ពិធីសំណេះសំណាល និងប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជា ករណីពិសេស ចំនួន ២០១នាក់ នៅមន្ទីរគណបក្សខេត្តកំពង់ធំ

ពិធីសំណេះសំណាល និងប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជា ករណីពិសេស ចំនួន ២០១នាក់ នៅមន្ទីរគណបក្សខេត្តកំពង់ធំ

ខេត្តកំពង់ធំ៖ នាថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤នេះ នៅមន្ទីរគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ ឯកឧត្តម យូ សិរីវុឌ្ឍ ប្រធានក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានរាជធានីខេត្ត ឯកឧត្តម ភឺន ផល្លា អនុប្រធានក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានរាជធានីខេត្ត ឯកឧត្តម នួន ផារ័ត្ន ប្រធានគណៈម្មាធិការគណបក្សខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាល និងប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជា ករណីពិសេស ចំនួន ២០១នាក់ ដោយមានការចូលរួមដោយសហការី ព្រមទាំងមន្ត្រីគណបក្សមូលដ្ឋានផងដែរ។