នាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ បន្ទាប់ពីបញ្ចប់វិធីចែកបានជូនដល់បងប្អូនប្រជាពលរដ្ឋដូចមក ឯកឧត្តម នូ សោខន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ដោយមានការចូលរួមពីមន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរស្រុកអង្គស្នួល បានអញ្ជើញចុះពិនិត្យអគារអនុវិទ្យាល័យ ហ៊ុន សែន អង្គស្នួល ស្ថិតនៅឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្ដាល ដែលកំពុងសាងសង់ជិតរួចរាល់ជាស្ថាពរ ដែលគ្រោងនឹងសម្ពោធដាក់ឲ្យប្រើប្រាស់នាពេលខាងមុខនេះ។