លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប ដឹកនាំកម្លាំងរៀបចំសណ្តាប់ធ្នាប់ ការពារសន្តិសុខ សុវត្ថិភាព ជូនដល់ប្រតិភូជាតិ-អន្តរជាតិ ក្នុងព្រឹត្តិការណ៍ Gumball 3000 នៅលើទឹកដីអង្គរ

លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប ដឹកនាំកម្លាំងរៀបចំសណ្តាប់ធ្នាប់ ការពារសន្តិសុខ សុវត្ថិភាព ជូនដល់ប្រតិភូជាតិ-អន្តរជាតិ ក្នុងព្រឹត្តិការណ៍ Gumball 3000 នៅលើទឹកដីអង្គរ

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប ដឹកនាំកម្លាំងចូលរួមសហការជាមួយសមត្ថកិច្ចចម្រុះក្នុងការយកចិត្តទុកដាក់ រៀបចំសណ្តាប់ធ្នាប់ ការពារសន្តិសុខ សុវត្ថិភាព ជូនដល់ប្រតិភូជាតិ-អន្តរជាតិ ក្នុងព្រឹត្តិការណ៍ Gumball 3000 នៅលើទឹកដីអង្គរ សម្រាប់ការប្រមូលផ្តុំរថយន្តទំនើបដ៏ធំបំផុតនៅមុខប្រាសាទអង្គរវត្ត ដែលជាព្រឹត្តិការណ៍មិនធ្លាប់មានពីមុនមក ក្នុងការបង្ហាញពីបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែបរបស់កម្ពុជានៅលើឆាកអន្តរជាតិ និងផ្តល់នូវការជំរុញដ៏សំខាន់ដល់វិស័យទេសចរណ៍ របស់ព្រះរាជាណាចក្រកម្ពុជា។