ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធ អាជ្ញាធរក្រុងតាខ្មៅ និងមន្ត្រីជំនាញ ចុះពិនិត្យស្ថានីយ៍បូមទឹកក្នុងភូមិសាស្ត្រក្រុងតាខ្មៅ ដើម្បីបញ្ជៀសការជនលិចក្រុងតាខ្មៅ ព្រមទាំងពិនិត្យមណ្ឌលប្រលងមធ្យមសិក្សាទុតិយភូមិ ចំនួនពីរ គឺវិទ្យាល័យ ហ៊ុន សែន តាខ្មៅ និងវិទ្យាល័យ ហ៊ុន សែន សេរីភាព។