អភិបាល​ស្រុក​ល្វាឯម​ កន សុខកាយ អស់​តំណែង​ក្រោយ​ចាញ់​បោក​ឧកញ៉ា​ លី សាម៉េត

អភិបាល​ស្រុក​ល្វាឯម​ កន សុខកាយ អស់​តំណែង​ក្រោយ​ចាញ់​បោក​ឧកញ៉ា​ លី សាម៉េត

សម្ដេចមហាបវរ​ធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា​ បានចេញអនុក្រឹត្យ ស្តីពីការមន្ត្រីរាជការ ​ សម្រេចបញ្ចប់មុខតំណែង លោក កន សុខកាយ ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៥ ពីអភិបាលនៃ គណៈអភិបាលស្រុកល្វាឯម នៃខេត្តកណ្តាល ដោយសារសាមីខ្លួនបានប្រព្រឹត្តកំហុសក្រមសីលធម៌ និងវិជ្ជាជីវៈ ធ្ងន់ធ្ងរ ផ្ទុយនឹងច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា។

លោកអភិបាល​ស្រុក​ល្វាឯម​ កន សុខកាយ អស់​តំណែង​ក្រោយ​ចាញ់​បោក​ឧកញ៉ា​ លី សាម៉េត អស់៣០ម៉ឺនដុល្លា។