ខេត្តកណ្តាល៖ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និងឯកឧត្តម ម៉ៅ ភិរុណ សមាជិករដ្ឋសភា ព្រមទាំងឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត និងមន្ទីរជុំវិញខេត្ត នៅល្ងាចថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤នេះ បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសសពឯកឧត្តម នួន ផា អតីតប្រធានក្រុមប្រឹក្សាខេត្តកណ្តាល ទីប្រឹក្សារាជរដ្ឋាភិបាល មានឋានៈស្មើ រដ្ឋមន្ត្រី បានទទួលមរណភាព កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ០២:០០នាទីរសៀល ក្នុងជន្មាយុ ៧៧ឆ្នាំ ដោយជរាពាធ។
មន្ត្រីរាជការខេត្តកណ្តាល អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសសពឯកឧត្តម នួន ផា អតីតប្រធានក្រុមប្រឹក្សាខេត្តកណ្តាល
សិ្ថតក្នុងពេលវេលាប្រកបដោយទុក្ខសោកនេះ ប្រតិភូរដ្ឋបាលខេត្តកណ្តាល បានចូលរួមរំលែកទុក្ខ ជាមួយក្រុមគ្រួសារនៃសព និងសូមឧទ្ទិសបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមជួយដឹកនាំដួងវិញ្ញាណក្ខន្ធរបស់ឯកឧត្តម នួន ផា បានទៅសោយសុខក្នុងឋានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
បច្ចុប្បន្នសពឯកឧត្តម នួន ផា បានតម្កល់ធ្វើបុណ្យតាមប្រពៃណី ព្រះពុទ្ធសាសនា ស្ថិតនៅវត្តប្រជុំនទី ក្រពើហា ក្នុងសង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល។ ចំពោះកម្មវិធីបុណ្យគឺចាប់ពីថ្ងៃទី៨-១១ ខែតុលា ឆ្នាំ២០២៤។